ប្រទេសស៊ីរីទទួលរងការស្តីបន្ទោសពីបទវាយប្រហារដោយប្រើអាវុធគីមីកាលពីឆ្នាំ២០១៥

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៦

កងកម្លាំងរដ្ឋាភិបាលស៊ីរីបានវាយប្រហារដោយប្រើអាវុធគីមីលើកទី៣កាលពីឆ្នាំ២០១៥នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ របាយការណ៍ដែលបែកធ្លាយបានបង្ហាញថាឧទ្ធម្ភាគចក្រទម្លាក់គ្រាប់បែកធុងឧស្ម័ន chlorine និងអាវុធហាមឃាត់នៅខេត្តភាគខាងជើងអ៊ីដលីបកាលពីខែមីនាឆ្នាំ២០១៥។ អង្គការហាមឃាត់អាវុធគីមី (OPCW) បានស្តីបន្ទោសរដ្ឋាភិបាលស៊ីរី ចំពោះការវាយប្រហារដោយឧស្ម័នចំនួន២ផ្សេងទៀតនៅឆ្នាំ២០១៥។ រដ្ឋាភិបាលស៊ីរីមិនបានធ្វើសេចក្តីអធិប្បាយឆ្លើយតបនៅឡើយទេ។ ការរកឃើញចុងក្រោយមានរបាយការណ៍ចំនួន៤ឯកសារដែលទទួលបានពីការស៊ើបអង្កេតរយៈពេល១៣ខែដោយអង្គការសហប្រជាជាតិ និង OPCW ចោទប្រកាន់កងកម្លាំងរដ្ឋាភិបាលស៊ីរីពីបទវាយប្រហារដោយប្រើឧស្ម័នពុលក្នុងតំបន់ Qmenas ដែលគ្រប់គ្រងដោយអភិបាល Idlib កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៥។ ការសន្និដ្ឋាននេះអាចនាំឲ្យមានការខ្វែងគំនិតគ្នារវាងប្រទេសមហាអំណាចដូចជាប្រទេសរុស្ស៊ី និងចិនប្រឆាំងនឹងសហរដ្ឋអាមេរិក ប្រទេសអង់គ្លេស និងបារាំងនេះបើយោងតាមប្រភពក្រុមប្រឹក្សាសន្តិសុខ។ របាយការណ៍ទី៣របស់ក្រុម OPCW ដែលបញ្ចប់កាលពីខែសីហាក៏បានចោទប្រកាន់ក្រុមអ៊ីស្លាម (IS) ក្នុងការប្រើប្រាស់ឧស្ម័នស្ពាន់ធ័រដែរ៕

syria-24-10-16