ប៉ូលិសឥណ្ឌាសម្លាប់ពួកគាំទ្រម៉ៅនិយមយ៉ាងហោចណាស់១៨នាក់ក្នុងការបាញ់ប្រហារមួយ

0

ប្រភពព័ត៌មានពី Channelnewsasia ចុះផ្សាយថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៦

មន្ត្រីក្នុងតំបន់បាននិយាយថាប៉ូលិសក្នុងប្រទេសឥណ្ឌានៅថ្ងៃចន្ទនេះបានសម្លាប់ក្រុមឧទ្ទាមយ៉ាងហោចណាស់១៨នាក់នៅក្នុងការបាញ់ប្រហារមួយនៅភាគខាងកើតប្រទេសឥណ្ឌាដែលជាការប៉ះទង្គិចគ្នាចុងក្រោយក្នុងការបះបោររបស់ពួកម៉ៅនិយម។ ប៉ូលិសបាននិយាយថាពួកគេស្ទាក់ទប់ស្កាត់ការប្រជុំរបស់មនុស្សពី៣០ ទៅ ៤០នាក់របស់ក្រុមម៉ៅនិយមនៅជិតព្រំដែននៃរដ្ឋ Odisha និង Andhra Pradesh ដែលបង្កឲ្យមានការបាញ់ប្រហារគ្នាមួយកើតឡើង។ លោក C K Dharua អធិការរងនិយាយទៅកាន់សារព័ត៌មាន AFP តាមទូរស័ព្ទថារហូតមកដល់ពេលនេះប៉ូលិសរកឃើញសាកសពក្រុមម៉ៅនិយមចំនួន១៨នាក់។ ប្រតិបត្ដិការនៃការស្វែងរកនេះនៅតែតែបន្ត។ ចំនួនអ្នកស្លាប់អាចកើនឡើងដោយសារការប្រជុំនេះមានមនុស្សជួបជុំច្រើន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាប៉ូលិស២នាក់រងរបួសនៅក្នុងការប្រយុទ្ធនេះផងដែរ។ លោក Dharua បានឱ្យដឹងទៀតថាប៉ូលិសប្រមូលអាវុធ AK-៤៧ ចំនួន៣ដើមពីក្រុមឧទ្ទាម។ ការប៉ះបោររបស់ពួកម៉ៅនិយមនៅក្នុងប្រទេសឥណ្ឌាចាប់ផ្តើមតាំងពីឆ្នាំ១៩៦០ ដែលបានបំផុសគំនិតដោយមេដឹកនាំបដិវត្តន៍ចិនលោកម៉ៅសេទុង។ អតីតនាយករដ្ឋមន្ដ្រីលោក Manmohan Singh និយាយថា ពួកឧទ្ទាមកំពុងប្រយុទ្ធប្រឆាំងអាជ្ញាធរដើម្បីកាន់កាប់ដី ការទទួលបានការងារ និងសិទ្ធិផ្សេងទៀតសម្រាប់ក្រុមកុលសម្ព័ន្ធក្រីក្រ៕

india-25-10-16