មនុស្ស៥០នាក់ស្លាប់ និងរាប់សិបនាក់រងរបួសក្នុងការវាយប្រហារទៅលើមជ្ឈមណ្ឌលហ្វឹកហ្វឺនប៉ូលិសប៉ាគីស្ថាន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦

មនុស្សប្រមាណជា៥០នាក់ស្លាប់ និងយ៉ាងហោចណាស់៦៥នាក់រងរបួសបន្ទាប់ពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណវាយសំរុកចូលមជ្ឈមណ្ឌលបណ្តុះបណ្តាលប៉ូលិសមួយនៅក្នុងទីក្រុង Quetta ប្រទេសប៉ាគីស្ថាន ហើយបានចាប់និស្សិតនាយប៉ូលិសរាប់រយនាក់ធ្វើជាចំណាប់ខ្មាំង។ ក្រុមភេរវកម្មរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ យោងតាមមន្រ្តីសុខាភិបាលបានលើកឡើងថាយ៉ាងហោចណាស់មនុស្ស៤៨នាក់រួមទាំងបុគ្គលិកសន្តិសុខស្លាប់ក្នុងការប្រឈមមុខដាក់គ្នានេះ។ កងយោធាប៉ាគីស្ថានគ្រប់គ្រងស្ថានការដើម្បីជួយសង្គ្រោះចំណាប់ខ្មាំងជាង២០០នាក់កំពុងសិក្សានៅទីនោះដែលមានអាយុចន្លោះពី ១៨ ទៅ ២៦ឆ្នាំ។ សេចក្តីរាយការណ៍ក្នុងស្រុកមួយបានឲ្យដឹងថាក្រុមខ្មាន់កាំភ្លើង៣នាក់ត្រូវគេសម្លាប់ ហើយមនុស្សប្រមាណជា១០០នាក់រងរបួសក្នុងការប្រយុទ្ធគ្នានេះត្រូវគេនាំយកទៅមន្ទីរពេទ្យ Civil Hospital Quetta និងមន្ទីរពេទ្យ CMH៕

pakishtan-25-10-16