ការវាយប្រហារមកលើវិហារអ៊ីស្លាម៖ មានតែក្រុមចម្រុះសហរដ្ឋអាមេរិក និងយន្តហោះចម្បាំងអ៊ីរ៉ាក់នៅក្នុងតំបន់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៦

អង្គការអង្កេតសិទ្ធិមនុស្ស (HRW) អំពាវនាវឲ្យទីក្រុងបាដាដធ្វើការស៊ើបអង្កេតលើការវាយប្រហារតាមអាកាសមកលើវិហារអ៊ីស្លាមនៅភាគខាងត្បូងទីក្រុង Kirkuk ដែលសម្លាប់ស្ត្រី១៣នាក់ និងកុមារកាលពីថ្ងៃសុក្រកន្លងទៅនេះដោយសង្កត់ធ្ងន់ថាមានតែយន្តហោះចម្បាំងរបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ាក់ប៉ុណ្ណោះដែលធ្វើប្រតិបត្តិការនៅតំបន់ជុំវិញនោះ។ យោងតាមប្រភពព័ត៌មានពីអ្នកស្រុកក្នុងតំបន់ឲ្យដឹងថាពួកគេជឿថាជាការវាយប្រហារមកលើវិហារអ៊ីស្លាមនៅតំបន់ Daquq ចម្ងាយ៣០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Kirkuk នេះគឺជាការវាយប្រហារតាមអាកាស។ អ្នកនាំពាក្យក្រុមចម្រុះម្នាក់បានបដិសេធមិនទទួលខុសត្រូវចំពោះការវាយប្រហារដែលបង្កឲ្យមានមនុស្សរងរបួសយ៉ាងហោចណាស់៤៥នាក់។ អ្នកនាំពាក្យបញ្ជាការយោធាអ៊ីរ៉ាក់ម្នាក់និយាយថារដ្ឋាភិបាលអ៊ីរ៉ាក់កំពុងស្រាវជ្រាវលើករណីនេះ ប៉ុន្តែបដិសេធថាយន្តហោះចម្បាំងអ៊ីរ៉ាក់មិនបានហោះហើរនៅក្នុងតំបន់នេះក្នុងពេលនៃការវាយប្រហារនេះទេ។ ទោះជាយ៉ាងណាក្រសួងការពារជាតិប្រទេសរុស្ស៊ីនិយាយថាក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារតាមអាកាសមកលើអ្នកកាន់ទុកក្នុងពិធីបុណ្យសពនៅ Daquq កាលពីថ្ងៃសុក្រកន្លេងទៅនេះ៕

iraq-25-10-16