កិច្ចការពារក្រុង Mosul ៖ កងកម្លាំងឃើដអ៊ីរ៉ាក់ឡោមព័ទ្ធទីក្រុងសំខាន់ Bashiqa

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៦

យុទ្ធជនប្រយុទ្ធក្រុម Peshmerga បានឡោមព័ទ្ធទីក្រុង Bashiqa ដែលស្ថិតនៅលើផ្លូវមានសារៈសំខាន់ខ្លាំងមួយមានប្រវែង១២គីឡូម៉ែត្រពីទីក្រុង Mosul និងរៀបចំបើកការវាយប្រហារដោយពេញលេញ។ ប៉ុន្តែការគម្រាមកំហែងវាប្រហារគ្រាប់បែកអត្តឃាតបានធ្វើឲ្យពួកគេប្រុងប្រយ័ត្នបំផុត។ មេបញ្ជាការប្រឆាំងភេរវកម្មបាននិយាយថាកងទ័ពរបស់ខ្លួនបានឡោមព័ទ្ធជុំវិញទីក្រុង Bartella មានចម្ងាយ១០គីឡូម៉ែត្រនៅភាគខាងត្បូង។ ប្រតិបត្តិការលើកនេះគឺជាប្រតិបត្តិការលើកទី២ក្នុងការដណ្តើមយកក្រុង Bashiqa ដែលធ្វើឡើងដោយកងកម្លាំង Peshmerga៕

mosul-25-10-16