ជនស៊ីវិល៦០នាក់ស្លាប់ និង២០០នាក់រងរបួសខណៈដែលក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកវាយប្រហារទៅលើតំបន់លំនៅដ្ឋានក្នុងទីក្រុង Mosul

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦

តាមប្រភពយោធារុស្ស៊ីរាយការណ៍ថាជនស៊ីវិលជាង៦០នាក់ស្លាប់ និងយ៉ាងហោចណាស់២០០នាក់ទៀតរងរបួសក្នុងពេលវាយប្រហារតាមអាកាសដោយក្រុមចម្រុះដឹកនាំដោយអាមេរិករយៈពេល៣ថ្ងៃទៅលើតំបន់លំនៅដ្ឋានក្នុងទីក្រុង Mosul។ ប្រភពដដែលបានបញ្ចាក់ថាសាលារៀនសម្រាប់ក្មេងស្រីនៅភាគខាងត្បូងទីក្រុង Mosul រងការវាយប្រហារកាលពីថ្ងៃសុក្រផងដែរ។ ទីក្រុង Mosul របស់ប្រទេសអ៊ីរ៉ាក់ត្រូវឡោមព័ទ្ធដោយក្រុមសម្ព័ន្ធមិត្តនៃជនទុច្ចរិតដែលបានរួមដៃគ្នាជាមួយកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ កងជីវពលស៊ីអ៊ីត កងទ័ពឃើដ និងកងទ័ពទួរគី។ ចំនែកក្រុមចម្រុះដែលដឹកនាំដោយអាមេរិកទទួលបានការគាំទ្រសម្រាប់ប្រតិបត្ដិការតាមអាកាសដែលចាប់ផ្តើម១សប្តាហ៍កន្លងមក៕

mosul-26-10-16