ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៦
ប្រទេសទួរគីជឿថាឧទ្ធម្ភាគចក្ររដ្ឋាភិបាលស៊ីរីបានវាយប្រហារក្រុមឧទ្ទាមដែលឈរជើងនៅទួរគីដើម្បីប្រឆាំងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមភាគខាងជើងប្រទេសស៊ិរី។ យោងតាមប្រភពរបាយការណ៍យោធាបានឲ្យដឹងថាឧទ្ធម្ភាគចក្រមួយបានទម្លាក់គ្រាប់បែកក្នុងភូមិ Tal Nayif ស្ថិតនៅភាគពាយ័ព្យទីក្រុង Dabiq។ ការវាយប្រហារនេះសម្លាប់មនុស្ស២នាក់ និងរបួស៥នាក់។ រដ្ឋមន្រ្តីក្រសួងការបរទេសទួរគីលោក Mevlut Cavusoglu និយាយថាការវាយប្រហារមិនអាចផ្អាកប្រតិបត្តការណ៍ប្រឆាំងក្រុមឧទ្ទាមបានទេ។ ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ មិនទាន់មានការបកស្រាយណាមួយធ្វើឡើងដោយកងកម្លាំងយោធាស៊ីរីទេ៕