ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ក្នុងប្រទេសអាហ្គានីស្ថានសម្លាប់ចំណាប់ខ្មាំង៣០នាក់ដើម្បីសងសឹក

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មានមនុស្ស៣០ត្រូវក្រុមឧទ្ទាម IS ចាប់ជំរិតរួចសម្លាប់ក្នុងខេត្ត Ghor ប្រទេសអាហ្វហ្គានីស្ថាន។ ការចាប់ខ្លួនកើតឡើងនៅពេលដែលជនស៊ីវិល៣០នាក់ឃ្វាលសត្វចៀម២ហ្វូង និងប្រមូលអុសនៅលើភ្នំ។ មេបញ្ជាការក្រុមឧទ្ទាមត្រូវប៉ូលិស បាញ់សម្លាប់ដើម្បីសង្គ្រោះជនស៊ីវិលទាំងនោះ បន្ទាប់មកក្រុមឧទ្ទាមក៏សម្លាប់ជនស៊ីវិលទាំងនោះវិញដើម្បីជាការសងសឹកនេះបើយោងតាមប្រសាសន៍របស់ចៅហ្វាយខេត្ត Ghor លោក Nasir Khazeh ប្រាប់មកកាន់ភ្នាក់ងារសារព័ត៌មាន BBC។ លោកបានបន្ថែមទៀតថាក្រុមឧទ្ទាមបានសម្លាប់ប្រជាជនទាំងនោះកាលពីល្ងាចថ្ងៃអង្គារនៅភាគខាងជើងនៃទីក្រុង Firoz Koh ក្នុងខេត្ត Ghor។ ក្នុងចំណោមអ្នកស្លាប់មានទាំងក្មេងៗផងដែរនេះបើតាមលោក Nasir Khazeh បញ្ជាក់៕

afganishtan-28-10-16