កុមារ៦នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួសក្នុងការបាញ់ផ្លោងរបស់ក្រុមឧទ្ទាមទៅលើសាលារៀននៅក្នុងទីក្រុងអាល្លេប៉ូ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦

ការវាយប្រហារដោយពួកសកម្មប្រយុទ្ធទៅលើសាលារៀនមួយនៅភាគខាងលិចទីក្រុងអាល្លេប៉ូបានឆក់យកជីវិតកុមារយ៉ាងហោចណាស់៦នាក់ និងរងរបួសជាច្រើននាក់ទៀត។ ការវាយប្រហារនេះបានកើតឡើងនៅពេលដែលធុងឧស្ម័នមួយ និងគ្រាប់មីនដែលបានកប់នៅក្នុងដីក្នុងថ្នាក់រៀនមួយនៅតំបន់ Hadaiq al-Andalus បន្ទាប់មកគ្រាប់កាំភ្លើងជាច្រើនបានបាញ់ចេញពីភាគខាងកើតទីក្រុងអាល្លេប៉ូដែលជាតំបន់មួយគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធ។ កាលពីថ្ងៃព្រហស្បតិ៍ក្រសួងការពារជាតិប្រទេសរុស្ស៊ីបានរាយការណ៍ថាមានការចោទប្រកាន់ថាយន្តហោះរុស្ស៊ីឬយន្តហោះស៊ីរីបានធ្វើការវាយប្រហារទៅលើសាលារៀនមួយនៅភូមិ Hass។ ក្រុងម៉ូស្គូបាននិយាយថាវីដេអូពីកន្លែងកើតហេតុត្រូវបានគេប្រឌិតជាក់ស្តែងដែលជាយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីមិនមានសញ្ញាណាមួយបង្ហាញពីរណ្ដៅគ្រាប់បែកនៅក្នុងតំបន់នោះទេ៕

school-of-allepo-29-10-16