ប្រធានអង្គការណាតូនិយាយថាដើម្បីសម្ព័ន្ធភាព “មិនចង់មានសង្គ្រាមត្រជាក់ថ្មីទេ”

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២១០៦

អង្គការណាតូមិនចង់ប្រឈមមុខដាក់គ្នាជាមួយប្រទេសរុស្ស៊ី និងមិនចង់បង្កើតសង្គ្រាមត្រជាក់ថ្មីទៀតទេ នេះបើយោងតាមលោកអគ្គលេខាធិការ Jens Stoltenberg ប្រាប់បណ្តាញសារព័ត៌មាន BBC។ លោកបានបន្ថែមទៀតថាគម្រោងដាក់ពង្រាយកងកម្លាំងបន្ថែម៤,០០០នាក់នៅភាគខាងកើតអ៊ឺរ៉ុបធ្វើឡើងក្នុងគោលបំណងការពារ មិនមែនមានបំណងបង្ករជម្លោះនោះទេ។ ភាពតានតឹងនាពេលបច្ចុប្បន្ន កងកម្លាំងយោធាមិនបានឃើញរុស្ស៊ីបញ្ចេញសញ្ញាណណាមួយជាការគម្រាមកំហែងនោះទេ។ ទំនាក់ទំនងរវាងលោកភាគខាងលិច និងប្រទេសរុស្ស៊ីនៅមានកម្រិតទាបបំផុតបើគិតចាប់តាំងពីសង្គ្រាមត្រជាក់កើតឡើង៕

nato-30-10-16