ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៦
មនុស្សជាច្រើននាក់ស្លាប់ក្រោយពីមានការវាយប្រហារតាមអាកាសមួយនៅប្រទេស Yemen ដែលការវាយប្រហារនេះធ្វើឡើងដោយកងកម្លាំងចម្រុះដឹកនាំដោយ Saudi។ ការវាយប្រហារតាមអាកាបានកំទេចអគារពន្ធនាគារក្នុងតំបន់អេក្វាទ័រ al-Zaydiya នៅច្រកខាងលិចទីក្រុង Hudaydah នេះបើយោងតាមប្រភពមន្ត្រីសន្តិសុខ និងសុខាភិបាល។ ទីក្រុងទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម Houthi ជាក្រុមដែលមានជម្លោះជាមួយរដ្ឋាភិបាលតាំងពីឆ្នាំ២០១៤។ ក្រោយពីការវាយប្រហារ សមាជិកឧទ្ទាម៦០ស្លាប់ និងជាច្រើនទៀតរងរបួសនេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីមានសមត្ថកិច្ច។ ក្នុងពន្ធនាគារមានឃុំខ្លួនអ្នកទោស៨៤នាក់ នៅពេលដែលទីនោះរងការវាយប្រហារចំនួន៣លើកកាលពីល្ងាចថ្ងៃសៅ។ រូបភាពពីកន្លែងកើតហេតុបង្ហាញឲ្យឃើញថាមនុស្សជាច្រើនរងរបួសធ្ងន់ និងប្រញាប់ដឹកទៅមន្ទីពេទ្យ៕