ការប៉ះទង្គិចគ្នាបណ្តាលឲ្យមនុស្ស២៥នាក់ស្លាប់នៅអាហ្វ្រិកកណ្តាល

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មានមនុស្ស២៥នាក់ស្លាប់ក្រោយពីមានអំពើរហិង្សាចំនួន២ថ្ងៃនៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាលនេះបើយោងតាមប្រភពពីមន្រ្តីរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កាលពីថ្ងៃព្រហស្បតិ៍មានមនុស្ស១៥នាក់ស្លាប់ក្រោយពីមានការប៉ះទង្គិចគ្នារវាងក្រុមប្រយុទ្ធម៉ូស្លីម និងអតីតមន្រ្តីយោធា Seleka និងជាមួយក្រុមប្រឆាំងគ្រីស្ទាន Balaka។ ក្រោយមកទៀតមន្រ្តីប៉ូលិស៤នាក់ និងជនស៊ីវិល៦នាក់ស្លាប់ក្រោយពីមានការវាយឆ្មក់កាលពីថ្ងៃសុក្រ។ យោងតាមប្រភពសេចក្តីថ្លែងការកាលពីថ្ងៃសៅ របស់មន្រ្តី Minusca បានឲ្យដឹងថាការប៉ះទង្គិចគ្នារវាងក្រុមប្រឆាំង Balaka និង Seleka បណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់ និងមួយចំនួនទៀតរងរបួសនៅក្នុងក្រុង Bambari ដែលមានចម្ងាយ២៥០គីឡូម៉ែត្រភាគឥសាននៃរាជធានី Bangui។ គួរបញ្ជាក់ផងដែរថាមនុស្ស២៥នាក់ស្លាប់ក្នុងការប៉ះទង្គិចចំនួន២ថ្ងៃ ព្រហស្បតិ៍ និងសុក្រ៕

africa-31-10-16