ពួកឧទ្ទាមស៊ីរីបាញ់ផ្លោងកាំភ្លើងធំដែលមានឧស្ម័នពុលចូលក្នុងទីក្រុងអាឡេប៉ូ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានឲ្យដឹងថាឧស្ម័នពុលត្រូវបានគេបាញ់ទៅតំបន់មួយដែលគ្រប់គ្រងដោយរដ្ឋាភិបាលទីក្រុងអាល្លេប៉ូកាលពីថ្ងៃអាទិត្យដែលយ៉ាងហោចណាស់បណ្តាលឲ្យមនុស្ស១៥នាក់ឈ្លក់។ វេជ្ជបណ្ឌិតបានឲ្យដឹងថារោគសញ្ញាក្នុងចំណោមអ្នករងរបួសបណ្តាលមកពីការប្រើប្រាស់ឧស្ម័នពុលជាតិក្លរីនខ្ពស់។ យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ខណៈដែល១៥នាក់ផ្សេងទៀតមានការលំបាកក្នុងការដកដង្ហើមបន្ទាប់ពីស្រូបឧស្ម័ននោះ ហើយឥឡូវនេះពួកគេកំពុងព្យាបាលនៅឯមន្ទីរពេទ្យមួយនៅក្នុងតំបន់។ ឧស្ម័នដែលក្រុមឧទ្ទាមប្រើក្នុងការវាយប្រហារនោះមិនទាន់បានបញ្ចាក់នៅឡើយទេ។ បើយោងតាមអ្នករាយការណ៍លោក Murad Gazdiev ដែលស្ថិតនៅក្នុងទីក្រុងអាល្លេប៉ូបានឲ្យដឹងថាមនុស្ស៩នាក់ស្លាប់ និងប្រមាណជា៥០នាក់ទៀតរងរបួសក្នុងការបាញ់ផ្លោងដោយពួកសកម្មប្រយុទ្ធកាលពីព្រឹកថ្ងៃអាទិត្យ៕

syrian-gas-01-11-16