ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៦
ការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន២លើកសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់។ អ្នកបំផ្ទុះគ្រាប់បែកស្រ្តីម្នាក់បានបំផ្ទុះខ្លួនឯងនៅនៅខាងក្រៅជំរំជនភាសខ្លួនបណ្តាលឲ្យបុរស៥នាក់ស្លាប់នេះបើយោងតាមប្រភពព័ត៌មានពីកងទ័ព។ ក្នុងរយៈពេល៣០នាទីក្រោយមកទៀតមានការបំផ្ទុះគ្រាប់បែកមួយទៀតកើតឡើងនៅជិតដេប៉ូប្រេងឥន្ធនៈ។ ក្រោយពេលកើតហេតុគេរកឃើញរាងកាយមនុស្សចំនួន៩នាក់ និងអ្នកបំផ្ទុះគ្រាប់បែក២នាក់។ ក្រៅពីនេះមានមនុស្ស២៤នាក់រងរបួសក្នុងការបំផ្ទុះដែលត្រូវគេជំលៀសទៅមន្ទីពេទ្យជិតនោះនេះបើយោងតាមប្រសាសន៍របស់អ្នកនាំពាក្យលោក Sani Datta។ ការបំផ្ទុះគ្រាប់បែកចំនួន២លើកនេះសម្លាប់មនុស្ស៧នាក់ និងរងរបួសជាច្រើននាក់។ គួរបញ្ជាក់ផងដែរថាសមាជិកក្រុមឧទ្ទាម Boko Haram ជាជនសង្ស័យសំខាន់ក្នុងការវាយប្រហារនេះ៕