ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៦
ការវាយប្រហារបាញ់គ្រាប់ផ្លោងមកលើទីតាំងរដ្ឋាភិបាលក្នុងទីក្រុង Aleppo ដោយពួកសកម្មប្រយុទ្ធចេញពីក្រុមភេរវករបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណជា៨៤នាក់ដែលភាគនៃជនរងគ្រោះគឺជាស្ត្រី និងកុមារនេះបើយោងតាមប្រភពព័ត៌មានពីកងទ័ពស៊ីរី។ ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទឲ្យដឹងថាពួកឧទ្ទាមកំណត់គោលដៅវាយប្រហារមកលើសាលារៀន និងជនស៊ីវិលដោយបាញ់ឧស្ម័នពុល២០កំប៉ុង គ្រាប់រ៉ុកែត Grad ៥០គ្រាប់។ កាលពីថ្ងៃអាទិត្យការវាយប្រហារដោយសារធាតុពុលដែលគេជឿថាជាឧស្ម័នក្លរីនដែលមានសារជាតិពុលខ្ពស់ត្រូវបានបាញ់មកលើទីលំនៅដ្ឋានក្នុងតំបន់ al Hamdaniya ភាគខាងលិចទីក្រុងអាល្លេប៉ូដែលជាតំបន់ដែលកាន់កាប់ដោយរដ្ឋាភិបាលនោះ។ យោងតាមរបាយការណ៍បានឲ្យដឹងថាករណីនៃការថប់ដង្ហើមដោយសារការវាយប្រហារដោយសារធាតុពុលនេះមានរហូតដល់ទៅ៣៦ករណី ហើយភាគច្រើននៃជនរងគ្រោះគឺជាជនស៊ីវិល៕