អ្នកទោសរត់គេចខ្លួនត្រូវប៉ូលិសបាញ់សម្លាប់

0

ប្រភព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦

អ្នកទោសចំនួន៨នាក់ដែលរត់គេចពីគុកកណ្តាលនៅទីក្រុងនៃប្រទេសឥណ្ឌាត្រូវប៉ូលិសបាញ់សម្លាប់។ អ្នកទោសដែលជាសមាជិកនៃក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមដែលខុសច្បាប់បានរត់គេចខ្លួនបានរយៈពេលមួយម៉ោងក្រោយពេលពួកគេបានសម្លាប់ឆ្មាំគុករួច។ ប៉ូលិសបាននិយាយថាប៉ូលិសបានសម្លាប់ក្រុមឧទ្ទាមនៅក្រៅក្រុងនៃរដ្ឋ Madhya Pradesh ក្រោយពីពួកគេរឹងទទឹងនឹងការចាប់ខ្លួន។ ប៉ូលិសបានបន្ថែមទៀតថាអ្នកទោសទាំងនោះគឺជាសិស្សដែលមកពីចលនានិស្សិតអ៊ីស្លាមក្នុងប្រទេសឥណ្ឌាហៅកាត់ Simi ហើយពួកគេមានជាប់ពាក់ព័ន្ធការវាយប្រហារគ្រាប់បែកកាលពីមុន។ ទាក់ទងទៅនឹងការគេចខ្លួនកាលពីឆ្នាំមុនមានមនុស្ស២នាក់រត់ចេញពីពន្ធនាគារ Tihar ដោយសុវត្ថិភាពក្នុងក្រុងញូដេលីដោយការជីកផ្លូវរូងក្រោមដីមួយនៅក្រោមជញ្ជាំង៕

india-02-11-16