ជម្លោះនៅម៉ូសូល៖ កងកម្លាំងអ៊ីរ៉ាក់ចូលដល់ភូមិនៅជាយក្រុង

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦

ពេលនេះកងកម្លាំងពិសេសរបស់អ៊ីរ៉ាក់បានកាន់កាប់ទីតាំងនៅចម្ងាយ១,៥គីឡម៉ែត្រពីជាយក្រុងនៅភាគខាងកើតនៃក្រុងម៉ូសូល និងត្រៀមខ្លួនសម្រុកចូលទីក្រុងដែលកាន់កាប់ដោយក្រុមឧទ្ទាម។ កងកម្លាំងប្រឆាំងភេរវកម្មរាប់រយនាក់បានចូលទៅដល់ភូមិ Bazwaya កាលពីថ្ងៃច័ន្ទដែលជាភូមិចុងក្រោយមុនពេលបើកការប្រយុទ្ធ។ ក្រុមទាហានទី៩ បានចូលមកដល់កៀកនៅប៉ែកខាងត្បូង។ អ្នកឆ្លើយឆ្លងរបស់ BBC បាននិយាយថាពួកគេមួយចំនួនមានការតស៊ូខ្លាំងដោយមានក្បួនរថយន្តបំផ្ទុះគ្រាប់បែកដែលផ្ដោតសំខាន់លើការប្រយុទ្ធនេះ៕

mosul-03-11-16