វិហារអ៊ីស្លាម៤កន្លែងនៅក្នុងប្រទេសបារាំងបិទទ្វារដោយសារផ្សព្វផ្សាយមនោគមវិជ្ជា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៦

អាជ្ញាធរបារាំងបានបិទវិហារអ៊ីស្លាម៤កន្លែងក្នុងទីក្រុងប៉ារីសដោយសារធ្វើការផ្សព្វផ្សាយមនោគមវិជ្ជាខណៈដែលប្រទេសបារាំងនៅតែបន្តដោះស្រាយបញ្ហាការរីកដុះដាលចំនួននៃការវាយប្រហារដោយភេរវកម្ម។ កាលពីខែកក្កដានាយករដ្ឋមន្ត្រីបារាំងលោក Manuel Valls បានឱ្យដឹងថារដ្ឋាភិបាលកំពុងពិចារណាការហាមឃាត់ជាបណ្តោះអាសន្នទៅលើការផ្តល់ហិរញ្ញប្បទានបរទេសទៅឲ្យវិហារអ៊ីស្លាមបន្ទាប់ពីមានការវាយប្រហារដោយភេរវកម្មជាបន្តបន្ទាប់ដែលអះអាងដោយរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) រួមបញ្ចូលទាំងការវាយប្រហារនៅទីក្រុងប៉ារីសកាលពីខែវិច្ឆិកាឆ្នាំ ២០១៥ និងសោកនាដកម្មនៅទីក្រុង Nice កាលពីខែកក្កដាផងដែល៕

france-04-11-16