ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦
អ្នកជំនាញយោធារុស្ស៊ីត្រូវបានគេបញ្ជូនទៅកាន់កន្លែងដែលបានវាយប្រហារដោយសារធាតុគីមីនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងទីក្រុងអាល្លេប៉ូដោយសម្លាប់ទាហានស៊ីរី២នាក់ និងជនស៊ីវិលជាង៤០នាក់រងរបួស។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោកឧត្តមសេនីយ៍ Igor Konashenkov បាននិយាយថាប្រទេសរុស្ស៊ីកំពុងស៊ើបអង្កេតលើសារធាតុដែលបានបាញ់ដោយពួកសកម្មប្រយុទ្ធ។ លោកបន្ថែមទៀតថាការវិភាគទៅលើសារធាតុគំរូដែលបានទៅយកដោយអ្នកជំនាញរុស្ស៊ីនៅក្នុងតំបន់នោះនឹងត្រូវបានស្រាវជ្រាវនៅមន្ទីរពិសោធន៍មួយក្នុងប្រទេសរុស្ស៊ីដែលទទួលស្គាល់ដោយអង្គការដើម្បីការហាមឃាត់អាវុធគីមី OPCW ៕
