ប៉ូលិសទីក្រុងប៊ែកឡាំងចាប់ខ្លួនជនសង្ស័យធ្វើភេរវកម្មដ៏គ្រោះថ្នាក់បំផុត

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៦

ប៉ូលិសទីក្រុងប៊ែកឡាំងនិយាយថាពួកគេបានចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យថាជាសមាជិកនៃអង្គការភេរវកម្មបរទេសមួយ។ ជនសង្ស័យដែលត្រូវបានគេចោទប្រកាន់នោះជាជនជាតិស៊ីរីមានអាយុ២៧ឆ្នាំរស់នៅក្នុងប្រទេសអាល្លឺម៉ង់ចាប់តាំងពីឆ្នាំ២០១៥ ហើយត្រូវបានចាប់ខ្លួនក្នុងស្រុក Schöneberg នៃទីក្រុងប៊ែកឡាំង។ កាលពីខែកក្កដាឆ្នាំនេះប្រទេសអាល្លឺម៉ង់ប្រឈមនឹងការរំលោភឈ្លានពានបីដង។ គ្រប់ករណីទាំងអស់អ្នកប្រព្រឹត្តបទឧក្រិតមានបណ្តាញផ្ទាល់ជាមួយក្រុម IS៕

berlin-05-11-16