ទាហានអាមេរិក២នាក់ស្លាប់ និង២នាក់ទៀតរងរបួសនៅក្នុងទីក្រុង Kunduz ប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦

មេបញ្ជាការកងកម្លាំងអាមេរិកនៅអាហ្វហ្គានីស្ថានបានឲ្យដឹងថាទាហានអាមេរិក២នាក់ស្លាប់ និង២នាក់ទៀតរងរបួសនៅក្នុងអំឡុងពេលធ្វើប្រតិបត្ដិការវាយឆ្មក់រួមគ្នាជាមួយកងកម្លាំងអាហ្វហ្គានីស្ថានដើម្បីបោសសំអាតទីតាំងមួយរបស់ពួកតាលីបង់ដែលស្ថិតនៅភាគខាងជើងទីក្រុង Kunduz ក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃព្រហស្បតិ៍។ ពួកសកម្មប្រយុទ្ធតាលីបង់បានបង្កើនការវាយប្រហាររបស់ខ្លួនទៅផ្នែកជាច្រើនក្នុងប្រទេសអាហ្គានីស្ថានរួមទាំងទីក្រុងត Kunduz ផងដែល។ កាលពីសប្តាហ៍មុននេះមានមនុស្សយ៉ាងហោចណាស់៨០នាក់ស្លាប់ និង២៣១នាក់រងរបួសនៅពេលដែលមានការផ្ទុះដ៏ធំមួយដែលបានអះអាងដោយរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) ថាបានបាញ់គ្រាប់រ៉ូកែតមួយមកលើហ្វូងមហាបាតុកម្មនៅក្នុងទីក្រុងកាប៊ុល៕

afganishtan-05-11-16