ជម្លោះនៅ Mosul៖ មេដឹកនាំ IS ប្រកាសមិនឲ្យដកថយ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៦

ក្រុមឧទ្ទាមបានបញ្ចេញខ្សែអាត់របស់មេដឹកនាំខ្លួនលោក Abu Bakr al-Baghdadi ប្រកាសមិនឲ្យអ្នកគាំទ្ររបស់ខ្លួនដកថយក្នុងការវាយប្រហារលើកងកម្លាំងអ៊ីរ៉ាក់ក្នុងក្រុង Mosul។ សំឡេងនេះគេមិនទាន់បានយកទៅផ្ទៀងផ្ទាត់នៅឡើយទេ ប៉ុន្តែអ្នកជំនាញជឿថាវាជាសំឡេងរបស់មេដឹកនាំឧទ្ទាម។ សំឡេងនេះថតក្រោយពីមានការត្រៀមវាយលុកដណ្តើមក្រុងដែលជាចំណុចឈរជើងយ៉ាងរឹងមាំរបស់ក្រុមឧទ្ទាមនៅប្រទេសអ៊ីរ៉ាក់។ ពេលនេះផងដែរកងកម្លាំង៥០,០០០នាក់មានកងកម្លាំងសុវត្ថិភាពអ៊ីរ៉ាក់ កងកម្លាំងប្រយុទ្ធ Kurdish Peshmerga និងកុលសម្ព័ន្ធ Sunni Arab និងក្រុមយោធា Shia Muslim បានចូលរួមប្រតិបត្តិការប្រយុទ្ធនេះដែលមានកងកម្លាំងអាមេរិចជាអ្នកគាំទ្រការវាយប្រហារតាមអាកាស៕

mosul-05-11-16