ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៦
អង្គការសហប្រជាជាតិកំពុងស៊ើបអង្កេតលើករណីវាយប្រហារតាមអាកាសមួយរបស់អាមេរិកដែលសម្លាប់ជនស៊ីវិល៣២នាក់ និង១៩នាក់ផ្សេងទៀតរងរបួសនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃព្រហស្បតិ៍។ កងកម្លាំងពិសេសអាហ្វហ្គានីស្ថាននិងទីប្រឹក្សាអាមេរិករបស់ពួកគេស្ថិតនៅកន្លែងបាញ់ប្រហារយ៉ាងធ្ងន់ធ្ងរក្នុង Buz Kandahari បណ្តាលឲ្យកងទ័ពអាហ្វហ្គានីស្ថាន៣នាក់ និងកងទ័ពអាមេរិក២នាក់បាត់បង់ជីវិតនៅក្នុងហតុការណ៍បាញ់ប្រហារគ្នានេះ។ យោធាអាមេរិកអះអាងថាមានការវាយប្រហារពីលើអាកាសមួយធ្វើឲ្យជនស៊ីវិល៣២នាក់ស្លាប់ និងសន្យាថានឹងធ្វើការស៊ើបអង្កេតក្នុងឧបទ្ទវហេតុនេះ។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថាចំនួនជនស៊ីវិលដែលស្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានកើនឡើងរហូតដល់៩៥នាក់ និង១១១នាក់ទៀតរងរបួសក្នុងយៈពេល៧ថ្ងៃមុននេះ៕