ប៉ូលិសអាល្លឺម៉ង់វាយឆ្មក់ចាប់ខ្លួនបណ្តាញដែលជាប់ពាក់ព័ន្ធជាមួយក្រុម IS ៥នាក់

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៦

បុរស៥នាក់ដែលជាបណ្តាញក្រុមឧទ្ទាម IS ត្រូវបានចាប់ខ្លួនក្នុងពេលវាយឆ្មក់មួយក្នុងប្រទេសអាល្លឺម៉ង់។ ប៉ូលិសមួយក្រុមបានវាយឆ្មក់នៅផ្ទះល្វែងមួយដែលស្ថិតនៅភាគខាងជើង និងខាងលិចប្រទេសអាល្លឺម៉ង់។ ក្រោយមកប៉ូលិសចាប់បានបណ្តាញក្រុមឧទ្ទាមចំនួន៥នាក់ ដែលក្នុងនោះមានម្នាក់ជាជនជាតិអ៊ីរ៉ាក់ ប្រើឈ្មោះក្លែងក្លាយ Abu Walaa។ ប្រព័ន្ធផ្សព្វផ្សាយ NDR TV អាល្លឺម៉ង់កំណត់អត្តសញ្ញាណឈ្មោះពិតរបស់គាត់ថាមានឈ្មោះ Ahmad Abdelazziz A។ ការវាយឆ្មក់នេះបានកើតឡើងដោយសារមានសមាជិកជីហាដអាយុ២២ឆ្នាំម្នាក់ចំណាយពេលជាច្រើនខែជាមួយក្រុម IS នៅក្នុងប្រទេសស៊ីរីមុនពេលរត់ទៅប្រទេសទួរគី។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Thomas de Maiziere និយាយថាការចាប់ខ្លួននេះជាជោគជ័យដ៏ធំមួយដែលបង្ហាញពីសកម្មភាពការពារសុវត្ថិភាពមានភាពរស់រវើក៕

german-09-11-16