Abou Ahmad សកម្មជនជីហាដប៊ែលហ្សិកជាអ្នកសម្របសម្រួលការវាយប្រហារក្រុងប៉ារីស និងប្រុចសែល

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៦

គេជឿថាបុរសប៊ែលហ្សិកម្នាក់មានពាក់ព័ន្ធក្នុងដំណើរការរៀបចំការវាយប្រហារទីក្រុងប៉ារីស និងក្នុងក្រុងប្រុយសែល។ ក្រុមជំនាញចំណាយពេលជាច្រើនខែដើម្បីកំណត់អត្តសញ្ញាណបុរសម្នាក់ដែលមានឈ្មោះថាលោក Abou Ahmad ដែលមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារមួយចំនួនតាមបណ្តាប្រទេសនៅអឺរ៉ុប។ លោក Abou Ahmad មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារក្រុងប៉ារីសកាលពីឆ្នាំ២០១៥ និងនៅក្រុងប្រុយស៊ែលកាលពីខែមីនា។ អ្នកជំនាញកាំភ្លើង និងបោកគ្រាប់បែកបានសម្លាប់មនុស្សប្រមាណជា១៣០នាក់ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ដែលជាការវាយប្រហារចំតំបន់សំខាន់របស់ទីក្រុងប៉ារីស។ អ្នកបោកគ្រាប់បែកនៅព្រលានយន្តហោះប្រុយស៊ែល និងក្រុងមេត្រូត្រូវបានគេអះអាងកាលពីថ្ងៃទី ២២ ខែមីនា ថាមានអាយុ៣២ឆ្នាំ ដែលរស់រានមានជិវិតនៅឡើយ៕

brussel-09-11-16