នាវាពិឃាតកងទ័ពជើងទឹករុស្ស៊ីដេញនាវាមុជទឹករបស់ហូឡង់ក្នុងសមុទ្រមេឌីទែរ៉ាណេ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ក្រសួងការពារជាតិរុស្ស៊ីនិយាយថានាវាពិឃាតកងទ័ពជើងទឹកទាំង២របស់ខ្លួនត្រូវបានបង្ខំនាវាមុជទឹកហូឡង់ឲ្យចេញឆ្ងាយដើម្បីបញ្ឈប់សកម្មភាពចារកម្មទៅលើនាវាផ្ទុកយន្តហោះរបស់ខ្លួនក្នុងសមុទ្រមេឌីទែរ៉ាណេ។ បើតាមសម្តីរបស់កងកម្លាំងយោធាបានឲ្យដឹងថានាវាមុជទឹកនេះនៅចម្ងាយប្រមាណជា២០គីឡូម៉ែត្រ (១២ម៉ាយ) ពីនាវា Admiral Kuznetsov។ អង្គការណាតូនិយាយថាក្រុមការងាររបស់ខ្លួនបានតាមដានកប៉ាល់ដោយយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវ។ រុស្ស៊ីបញ្ចូនកងទ័ពជើងទឹកនេះទៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេគម្រោងរំពឹងថានឹងបន្តវាយប្រហារតាមអាកាសនៅក្នុងប្រទេសស៊ីរី៕

russian-10-11-16