ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៦
កងកម្លាំងចម្រុះវាយប្រហារតាមអាកាសសម្លាប់មនុស្សយ៉ាងហោចណាស់២៣នាក់ក្នុងភូមិមួយនៅភាគខាងជើងទីក្រុង Raqqa ដែលជាតំបន់កាន់កាប់ដោយក្រុមឧទ្ទាម IS។ ទីក្រុង Raqqa នេះស្ថិតក្រោមការកាន់កាប់របស់ក្រុមឧទ្ទាម ហើយវាជាគោលដៅវាយប្រហារពីកងកម្លាំងចម្រុះឃើដ អារ៉ាប់ ដែលដឹកនាំដោយកងកម្លាំងអាមេរិកដើម្បីដណ្តើមតំបន់នោះមកវិញ។ អ្នកនាំពាក្យកងកម្លាំងចម្រុះបានឲ្យដឹងថាខ្លួនបានវាយប្រហារតាមអាកាសនៅតំបន់នោះ។ ការវាយប្រហារសម្លាប់ជនស៊ីវិល២៣នាក់ ។ អ្នកសង្កេតការណ៍សិទ្ធមនុស្សមានមូលដ្ឋាននៅសហរដ្ឋអាមេរិករាយការណ៍ថាក្នុងចំណោមអ្នកស្លាប់មានស្រ្តី៦នាក់ និងក្មេង១នាក់ដែលស្លាប់ក្នុងការវាយប្រហារពេលយប់នៅទីក្រុង al-Heisha៕