បញ្ជីឈ្មោះអ្នកស្លាប់៖ មេដឹកនាំរដ្ឋអ៊ីស្លាមដែលបានដកចេញពីសមរភូមិ

0

ប្រភពព័ត៌មានពី Los Angeles Time ចេញផ្សាយថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៦

ចាប់តាំងពីឡើងកាន់តំណែងប្រធានាធិបតីអូបាម៉ាបានបញ្ជូនកងទ័ពសហរដ្ឋអាមេរិកចូលទៅក្នុងសកម្មភាពនៅលើដីឬនៅលើមេឃនៃប្រទេសចំនួន៧នៅលើទ្វីប២។ រដ្ឋបាលលោកអូបាម៉ាបានអនុញ្ញាតឲ្យ Navy SEALs ដើម្បីសម្លាប់អូសាម៉ាប៊ិនឡាដិនក្នុងប្រទេសប៉ាគីស្ថាន និងអនុម័តឲ្យវាយប្រហារដោយយន្តហោះដែលគ្មានមនុស្សបើកយ៉ាងធ្ងន់ធ្ងរទៅលើបព្វជិតអាមេរិកនៅប្រទេសយេម៉ែន។

cover-killing-list

ខាងក្រោមនេះជាគោលដៅអ្នកដែលស្លាប់ក្រោមរដ្ឋបាលរបស់លោកអូបាម៉ា៖

Faruq Qatani / Al Qaeda

ការបរិច្ឆេតនៃអំពើភេរវកម្ម៖ ប្រកាស់ទទួលមរណភាពនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

វិធីវាយប្រហារដោយភេរវកម្មការវាយប្រហារចំគោលដៅមួយដែលបានដឹកនាំដោយកងទ័ពសហរដ្ឋអាមេរិកនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦។

ទីកន្លែងភេរវកម្មKunar Province, Afghanistan

Qatani គឺជាកំពូលមេដឹកនាំ Al Qaeda ម្នាក់នៅភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន និងជាមនុស្សម្នាក់ក្នុងចំណោមអ្នករៀបចំផែនការវាយប្រហារជាន់ខ្ពស់របស់ក្រុម Al Qaeda ក្នុងការវាយប្រហារប្រឆាំងនឹងសហរដ្ធអាមេរិក នេះបើយោងតាមសេចក្តីរាយការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក។

Abu Muhammad Adnani / Islamic State

IS 31-08-16

ការបរិច្ឆេតនៃអំពើភេរវកម្មប្រកាស់ទទួលមរណៈភាពនៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៦។

វិធីវាយប្រហារដោយភេរវកម្មវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ប៉ុន្តែមិនបានបញ្ចាក់ពីមរណៈភាពរបស់គាត់ទេ។ ក្រុមរដ្ឋអ៊ីស្លាមនិយាយថាគាត់ត្រូវគេសម្លាប់។

ទីកន្លៃងភេរវកម្មAl Bab, Syria

Adnani ចូលរួមយ៉ាងសកម្មក្នុងយុទ្ធសាស្រ្តប្រតិបតិ្តការដែលមានទំហំធំរបស់ក្រុមសកម្មប្រយុទ្ធនិកាយស៊ុននី និងបម្រើការងារជាអ្នកនាំពាក្យដោយបានបង្កើតស្ថាប័នឃោសនាមួយដែលទាក់ទាញការជ្រើសរើសជនបរទេសមកពីទូទាំងពិភពលោក។

Hafiz Saeed Khan / Islamic State

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៦។

វិធីវាយប្រហារដោយភេរវកម្មស្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។

ទីកន្លៃងភេរវកម្មNangarhar Province, Afghanistan

កាលពីឆ្នាំមុនក្រសួងការពារជាតិអាមេរិកបានកំណត់ថា Khan គឺជាភេរវករពិភពលោកម្នាក់។ លោកជាមេដឹកនាំរដ្ឋអ៊ីស្លាមក្នុង Khorasan រួមបញ្ចូលទាំងអតីតសមាជិកនៃពួកប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន តាលីបង់។ Khan ពីមុនធ្លាប់ជាមេបញ្ជាការ Tehrik-e Taliban ប៉ុន្តែកាលពីឆ្នាំមុនបានសន្យាថាមានភក្ដីភាពទៅនឹងមេដឹកនាំរដ្ឋអ៊ីស្លាម Abu Bakr Baghdadi ។

Mullah Akhtar Mohammad Mansour / Taliban

killing-list-04

ការបរិច្ឆេតនៃអំពើភេរវកម្ម៖ ស្លាប់នៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០១៦ ។

វិធីវាយប្រហារដោយភេរវកម្មការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។

ទីកន្លៃងភេរវកម្មនៅភាគខាងលិចប្រទេស Pakistan តាមបណ្តោយព្រំដែនប្រទេស Afghanistan។

Mansour ស្លាប់ក្នុងពេលវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលបានវាយប្រហារលើរថយន្តរបស់គាត់ខណៈដែលគាត់ធ្វើដំណើរក្នុងតំបន់ Baluchistan ប្រទេសប៉ាគីស្ថាន។ Mansour ដែលគេទទួលស្គាល់ភាពជាអ្នកដឹកនាំដ៏ល្អរបស់គាត់ ហើយធ្លាប់នៅក្នុងជួរកងទ័ពរបស់សហរដ្ឋអាមេរិកជាច្រើនឆ្នាំ។ គាត់ក្លាយជាអ្នកដឹកនាំផ្លូវការរបស់ពួក Taliban នៅរដូវក្តៅឆ្នាំ២០១៥ បន្ទាប់ពីក្រុមនេះទទួលស្គាល់ការស្លាប់របស់ស្ថាបនិករបស់ពួកគេគឺលោក Mullah Mohammad Omar ។

Rahman Mustafa Qaduli, a.k.a. Abu Ala Afri and Haji Imam / Islamic state

killing-list-05

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៦។

វិធីវាយប្រហារដោយភេរវកម្មស្លាប់ក្នុងអំឡុងពេលប៉ុនប៉ងធ្វើប្រតិបត្តិការពិសេសមួយដើម្បីចាប់ខ្លួនគាត់។

ទីកន្លៃងភេរវកម្ម៖ ក្នុងប្រទេសស៊ីរី

Qaduli ជារដ្ឋមន្ត្រីហិរញ្ញវត្ថុម្នាក់ដែលមានឥទ្ធិពលរបស់ក្រុមរដ្ឋអ៊ីស្លាម និងជាទីប្រឹក្សាដ៏ជិតស្និទ្ធទៅនឹងមេដឹកនាំរបស់ក្រុម Abu Bakr Baghdadi ។ យោងតាមមន្ទីរបញ្ចកោណបានឲ្យដឹងថាគាត់គឺជាអ្នកដើរតួដ៏សំខាន់នៅក្នុងប្រតិបត្តិការយោធា និងហិរញ្ញវត្ថុរដ្ឋអ៊ីស្លាម។

Qaduli ជាអ្នកមានឈ្មោះក្លែងក្លាយរាប់សិបឈ្មោះដែលបានចូលរួមជាមួយក្រុមអាល់កៃដានៅប្រទេសអ៊ីរ៉ាក់ឆ្នាំ២០០៤ ធ្វើជាអ្នកឆ្លើយឆ្លងឲ្យ Abu Musab Zarqawi សម្រាប់ប្រតិបត្តិការជាមួយប្រទេសប៉ាគីស្ថាន។ ក្រោយមកក្រុមនេះត្រូវគេប្តូរឈ្មោះថាជាក្រុមរដ្ឋអ៊ីស្លាម។ លោកត្រូវគេឃុំឃាំងក្នុងពន្ធនាគាររបស់សហរដ្ឋអាមេរិកនៅឯពន្ធនាគារយោធា Camp Bucca ក្នុងប្រទេសអ៊ីរ៉ាក់ឆ្នាំ២០០៦ រួមជាមួយនឹងអ្នកទោសផ្សេងទៀតជាច្រើនដែលមានតំណែងជាន់ខ្ពស់នៅក្នុងរដ្ឋអ៊ីស្លាម។ គាត់ត្រូវបានដោះលែងនៅក្នុងឆ្នាំ២០១២។

Abu Nabil, a.k.a. Wissam Najm Abd Zayd al Zubaydi / Islamic State

killing-list-06

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០១៥។

វិធីវាយប្រហារដោយភេរវកម្មស្លាប់ក្នុងការវាយប្រហារដោយយន្តហោះ។

ទីកន្លៃងភេរវកម្មDerna, Libya

Nabil ដឹកនាំរដ្ឋអ៊ីស្លាមក្នុងប្រទេសលីប៊ី និងជាអ្នកតំណាងឲ្យពួកអាល់កៃដាអស់រយៈជាយូរ។ គាត់ត្រូវគេសម្លាប់ក្នុងពេលធ្វើការវាយប្រហារដោយយន្តហោះចម្បាំង F-១៥ ចំគោលដៅក្នុងបរិវេណរបស់គាត់នៅភាគខាងកើតប្រទេសលីប៊ីដែលរដ្ឋាភិបាលដ៏មានប្រសិទ្ធិភាពរបស់ប្រទេសនេះបានចាត់ទុកជាមោឃៈចាប់តាំងពីការផ្តួលរំលំលោក Moammar Kadafi នៅឆ្នាំ២០១១ ។

មន្ទីរបញ្ចកោណសន្មតថាលោក Nabil អាចជាអ្នកដើរតួយ៉ាងសំខាន់ក្នុងវីដេអូមួយដែលបង្ហាញពីការកាត់ក្បាលរបស់ Coptic Christian Egyptians ២១នាក់នៅតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេភាគខាងត្បូងនៅដើមឆ្នាំ២០១៥ ។

‘Jihadi John’Mohammed Emwazi / Islamic State

killing-list-07

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥។

វិធីវាយប្រហារដោយភេរវកម្មស្លាប់ក្នុងការវាយប្រហាដោយយន្តហោះគ្មានមនុស្សបើក។

ទីកន្លៃងភេរវកម្មRaqqah Syria

ពលរដ្ឋអង់គ្លេសមានវ័យ២៧ឆ្នាំរូបនេះត្រូវបានគេដាក់ឈ្មោះថា jihadi John បន្ទាប់ពីគាត់បង្ហាញមុខនៅក្នុងវីដេអូមួយដែលប្រកាសអំពីរការសម្លាប់របស់អ្នកកាសែតជនជាតិអាមេរិក James Foley និង Steven Sotloff ព្រមទាំងធ្វើឃាតទៅលើអ្នកផ្តល់ជំនួយជនជាតិអាមេរិក Abdul-Rahman Kassig អ្នកផ្តល់ជំនួយអង់គ្លេសលោក David Haines និង Alan Henning និងអ្នកកាសែតជនជាតិជប៉ុនលោក Kenji Goto។ លោក Emwazi ដែលគេពិពណ៌នាថាជាក្មេងស្ងប់ស្ងាត់ ឧស្សាហ៍ព្យាយាម និងសម្បូរទ្រព្យធននៅភាគពាយព្យទីក្រុងឡុងដ៏ និងបញ្ចប់ការសិក្សាផ្នែកកម្មវិធីវិទ្យាសាស្ត្រកុំព្យូទ័រនៃសាកលវិទ្យាល័យ Westminster។ វត្តមានរបស់គាត់បាននាំមកនូវគំនិតនៃភាពជ្រុលនិយមឈានមុកគេនៅក្នុងស្រុក។

លោក Didier Francois ជាអ្នកកាសែតម្នាក់ដែលនៅក្នុងរូងអស់រយៈពេល១០ខែក្នុងប្រទេសស៊ីរីបានប្រាប់ស្ថានីយ៍វិទ្យុបារាំងថា “គាត់គឺជាមនុស្សម្នាក់ដែលវេទនាបំផុតដែលត្រូវគេវាយធ្វើបាន និងធ្វើទារុណកម្មដោយដាក់កំហិត”។

Mushsin Fadhli / Al Qaeda

killing-list-08

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥។

វិធីវាយប្រហារដោយភេរវកម្មរថយន្តរងការកំទេចក្នុងអំឡុងពេលវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។

ទីកន្លៃងភេរវកម្មនៅ Sarmada ក្នុងប្រទេសស៊ីរី។

Fadhli ដែលជាក្មេងជំទង់ម្នាក់ក្នុងប្រទេសអាហ្វហ្គានីស្ថានបានវាយប្រយុទ្ធដើម្បីពួកតាលីបង់ និងជាអ្នកជូនដំណឹងជាមុនកាលពីការវាយប្រហារថ្ងៃទី១១ខែកញ្ញា។ ប៉ុន្មានឆ្នាំក្រោយមកក្រុមអ្នកវិភាគរបស់សហរដ្ឋអាមេរិកមានការភ័យខ្លាចថាបក្សពួករបស់គាត់ពង្រីកសមត្ថភាពរបស់ខ្លួនដើម្បីវាយប្រហារយន្តហោះ និងគោលដៅផ្សេងទៀតរបស់លោកខាងលិច។

ប្រធានស្រមោលប្រតិបត្តិការទាហ៊ានជើងចាស់នៃអាល់កៃដាដែលគេស្គាល់ថាជា Khorasan Group ដែលត្រូវគេសម្លាប់ខណៈធ្វើដំណើរក្នុងរថយន្តរបស់គាត់នៅជិតព្រំដែនប្រទេសទួរគីនៅក្នុងទីក្រុង Sarmada ប្រទេសស៊ីរី។ គេកត់សំគាល់ថាគាត់ជាអ្នកមានសិទ្ធិអំណាចក្នុងប្រតិបត្ដិការរបស់ក្រុមអាល់កៃដាក្នុងប្រទេសអ៊ីរ៉ង់មុនពេលផ្លាស់ទៅប្រទេសស៊ីរី។

Ali Awni Harzi / Islamic State

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥។

វិធីវាយប្រហារដោយភេរវកម្មវាយប្រហារតាមអាកាស។

ទីកន្លៃងភេរវកម្មក្រុងMosul ប្រទេសអ៊ីរ៉ាក់ ។

Harzi កើតនៅទីក្រុង Tunisian គឺជាជនសង្ស័យម្នាក់បានវាយប្រហារ Benghazi និង Libya ក្នុងឆ្នាំ២០១២ដែលសម្លាប់ជនជាតិអាមេរិក៤នាក់។ ប្អូនប្រុសរបស់គាត់ លោក Tariq Harzi ដែលគេស្គាល់ថាជាអ្នកគ្រប់គ្រងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ដើម្បីរៀបចំការបំផ្ទុះគ្រាប់បែកអត្តឃាតរាប់រយនៅក្នុងចំណោមក្រុមជីហាដ។ គណៈកម្មាធិការកំពូលស៊ើបការណ៍លោក Adam B. Schiff (D-Burbank) និយាយថាខណៈដែលចំណាយពេលជាច្រើនឆ្នាំដើម្បីតាមដាន និងកំចាត់លោក Ali Awni al Harzi អ្នកដែលបានសម្លាប់ជនជាតិអាមេរិកត្រូវតែចងចាំថាយើងបានប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនអស់រយៈពេលដ៏យូរដើម្បីនាំខ្លួនអ្នកតំណាងទៅកាត់ទោស។

Mokhtar Belmokhtar / Al Mourabitoun

killing-list-09

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥។

វិធីវាយប្រហារដោយភេរវកម្មវាយប្រហារតាមអាកាស។

ទីកន្លៃងភេរវកម្មនៅ Libya ។

ខ្សែរយះរបស់ក្រុមអាល់កៃដានៅអាហ្វ្រិកខាងជើងដែលជាស្ថាបត្យករនៃផែនការក្បត់នៅឆ្នាំ២០១៣ ដើម្បីដណ្តើមយករោងចក្រចម្រាញ់ប្រេងឧស្ម័នធម្មជាតិក្នុងទីក្រុង Amenas ប្រទេសអាល់ហ្សេរីដែលបណ្តាលឲ្យស្លាប់អ្នកទោសជនជាតិបរទេសជាង៣៨នាក់ដែលមកពីប្រទេសចំនួន១០ រួមទាំងជនជាតិអាមេរិក៣នាក់ផងដែរ។

Belmokhtar មានប្រវត្តិយ៉ាងទូលំទូលាយក្នុងការរៀបចំអំពើភេរវកម្មហើយតែងតែរបូតចេញពីក្រញាំដៃយោធាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ជាការពិត រដ្ឋាភិបាលបារាំងបានដាក់រហ័សនាមឲ្យសកម្មប្រយុទ្ធអាល់ហ្សេរីនេះថា “Uncatchable”។

Adan Garar / Shabab

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៥។

វិធីវាយប្រហារដោយភេរវកម្មវាយប្រហាររថយន្តដោយយន្តហោះគ្មានមនុស្សបើក។

ទីកន្លៃងភេរវកម្មនៅក្រុង Bardera ប្រទេសសូម៉ាលី ។

Garar គឺជាមេបញ្ជាការសំខាន់ខាងផ្នែកយុទ្ធសាស្រ្តដែលបានធ្វើគម្រោងវាយប្រហារទ្រង់ទ្រាយធំទៅលើផ្សារទំនើប Nairobi’s Westgate ក្នុងឆ្នាំ២០១៣ ដែលសម្លាប់មនុស្សយ៉ាងហោចណាស់៦៧នាក់រួមទាំងកុមារផងដែរ។ មានតែអ្នកដែលបង្ហាញថាពួកគេគឺជាមូស្លីមទើបបានដោះលែង។

មេដឹកនាំ Shabab ត្រូវគេសម្លាប់នៅក្នុងរថយន្តរបស់គាត់នៅភាគនិរតីនៃក្រុង Bardera ប្រទេសសូម៉ាលី។ លោក Shabab ដែលសន្យាថាមានភក្ដីភាពទៅនឹងក្រុមអាល់កៃដាជាជាងក្រុមរដ្ឋអ៊ីស្លាម បង្កឲ្យមានការឈឺចាប់ដែលប៉ះពាល់សមត្ថភាពយោធារបស់ពួកគេក្នុងប៉ុន្មានឆ្នាំនេះ។

Adam Gadahn / Al Qaeda

killing-list-10

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥។

វិធីវាយប្រហារដោយភេរវកម្ម វាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ CLA។

ទីកន្លៃងភេរវកម្មនៅប៉ាគីស្ថាន ។

អ្នកស្រុកដើមនៅ Orange County ដែលបម្រើការជាអ្នកឃោសនាកំពូលសម្រាប់អាល់កៃដាបានស្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ CIA នៅ Waziristan ប្រទេសប៉ាគីស្ថាន។

ចៅប្រុសរបស់វេជ្ជបណ្ឌិត Jewish ម្នាក់ឈ្មោះ លោក Gadahn ដែលប្តូមកកាន់សាសនាអ៊ីស្លាមក្នុងឆ្នាំ១៩៩៥។ លោកធ្វើដំណើទៅមជ្ឈមណ្ឌលអ៊ីស្លាមនៅ Orange County ជាញឹកញាប់ដែលអ្នកទាំងស្និទ្ធនឹងលោក Gadahn នៅទីនោះនិយាយថាលោកបានធ្លាក់ចូលក្រោមឥទ្ធិពលរបស់លោក Hisham Diab ជាគណនេយ្យករម្នាក់ដែលរស់នៅក្នុងតំបន់ Little Gaza នៃទីក្រុង Anaheim ដែលជាអ្នកប្រកាន់យកទស្សនៈជ្រុលនិយម។

លោក Gadahn បានបង្ហាញមុខ៥ដងក្នុងវីដេអូអាល់កៃដាក្នុងការដឹកនាំការបះបោរមុនពេលគាត់ស្លាប់ ហើយបានក្លាយទៅជាជនជាតិអាមេរិកដំបូងគេចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ។

Hakimullah Mehsud / Pakistani Taliban

killing-list-11

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣។

វិធីវាយប្រហារដោយភេរវកម្ម វាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ CLA។

ទីកន្លៃងភេរវកម្មនៅ Waziristan ប្រទេសប៉ាគីស្ថាន ។

មេដឹកនាំរបស់តាលីបង់ ប៉ាគីស្ថានដែលគេស្គាល់ថាជា Tehreek-e-Taliban Pakistan ត្រូវបានបាញ់សម្លាប់ដោយយន្តហោះគ្មានមនុស្សបើករបស់ CIA នៅ Waziristan ប្រទេសប៉ាគីស្ថាន។ គេស្គាល់គាត់ថាជាអ្នកវាយប្រហារទៅលើមូលដ្ឋានរបស់ CIA នៅប្រទេសអាហ្វហ្គានីស្ថាន និងធ្វើយុទ្ធនាការមួយដែលសម្លាប់ជនស៊ីវិលប៉ាគីស្ថានរាប់ពាន់នាក់ និងសមាជិកកងកម្លាំងសន្តិសុខ។

Mehsud ត្រូវគេចាត់ទុកថាជាសកម្មប្រយុទ្ធកំពូលដែល FBI ប្រកាស់ផ្តល់រង្វាន់៥លានដុល្លារសំរាប់ក្បាលរបស់គាត់កាលពីប៉ុន្មានខែមុនពេលគេសម្លាប់គាត់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថានលោក Chaudhry Nisar Ali Khan ថ្កោលទោសការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដោយនិយាយថាពួកគេប៉ុនប៉ងបំផ្លិចបំផ្លាញការពិភាក្សាសន្តិភាពរវាងរដ្ឋាភិបាលប៉ាគីស្ថាន និងពួកតាលីបង់។

Maulvi Nazir / Pakistani Taliban

killing-list-12

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី២ ខែមករា ឆ្នាំ២០១៣។

វិធីវាយប្រហារដោយភេរវកម្ម វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។

ទីកន្លៃងភេរវកម្មនៅភាគខាងលិចប្រទេសប៉ាគីស្ថាន ។

យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកមួយបានវាយប្រហារនៅភាគពាយព្យប្រទេសប៉ាគីស្ថានសម្លាប់មេបញ្ជាការកំពូលក្រុមតាលីបង់ដែលទទួលខុសត្រូវចំពោះការវាយប្រហារទៅលើកងកម្លាំងសម្របសម្រួលរបស់សហរដ្ឋអាមេរិក និងអង្គការណាតូក្នុងប្រទេសអាហ្វហ្គានីស្ថាន។

លោក Nazir ជាមេបញ្ជាការម្នាក់ក្នុងចំណោមមេបញ្ជាការ២នាក់របស់ក្រុមតាលីបង់ក្នុងតំបន់ Waziristan ដែលជាតំបន់កុលសម្ព័ន្ធប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងការចាក់ថ្នាំបង្ការជំងឺខួរឆ្អឹងខ្នងនៅក្នុងតំបន់របស់ពួកគេ។ លោក Nazir បាននិយាយថាការសម្រេចចិត្តរបស់គាត់ក្នុងការហាមឃាត់ការចាក់វ៉ាក់សាំងនេះត្រូវជម្រុញអោយមានយុទ្ធនាការយន្តហោះដោយគ្មានមនុស្សបើករបស់ក្រុងវ៉ាស៊ីនតោន និងកម្មវិធីចាក់ថ្នាំចម្លងរោគក្លែងក្លាយមួយដែលរៀបចំឡើងដោយក្រុម CIA ក្នុងឆ្នាំ២០១១ ដើម្បីជួយតាមដានអូសាម៉ាប៊ិនឡាដិន។

Abu Yahya al Libi / Al Qaeda

killing-list-13

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១២។

វិធីវាយប្រហារដោយភេរវកម្ម វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។

ទីកន្លៃងភេរវកម្មនៅភាគខាងជើង Waziristan ប្រទេសប៉ាគីស្ថាន ។

អតីតមេបញ្ជាការទី២បស់អាល់កៃដាលោក Libi ត្រូវបាញ់សម្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកទៅលើភូមិ Hesokhel ដែលជាភូមិតូចមួយនៅភាគខាងជើងតំបន់ Waziristan នៅជិតព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។ ភាគខាងជើងតំបន់ Waziristan កាន់កាប់យ៉ាងរឹងមាំដោយក្រុមអាល់កៃដា ពួកតាលីបង់ បណ្តាញ Haqqani និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត។

ការស្លាប់របស់លោក Libi គឺជាជ័យជំនះដ៏ធំមួយសម្រាប់ប្រតិបត្តិការសម្ងាត់របស់អាមេរិកប្រឆាំងនឹងអំពើភេរវកម្មក្នុងប្រទេសប៉ាគីស្ថានដែលជាបង្គោលរបស់ពួកគេក្នុងការសម្លាប់ Osama bin Laden នៅដើមឆ្នាំ២០១១។

Sakhr Taifi / Al Qaeda

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២។

វិធីវាយប្រហារដោយភេរវកម្ម វាយប្រហារតាមអាកាស។

ទីកន្លៃងភេរវកម្មនៅ Kunar ប្រទេសអាហ្វហ្គានីស្ថាន ។

មេបញ្ជាការទី២របស់អាល់កៃដាក្នុងប្រទេសអាហ្វហ្គានីស្ថានត្រូវបាញ់សម្លាប់ក្នុងការវាយប្រហារតាមអាកាសចូលរួមដោយកងកម្លាំងសម្ព័ន្ធមិត្ត។ ជារឿយៗលោក Taifi បញ្ជាឲ្យវាយប្រហារប្រឆាំងនឹងអង្គការណាតូ និងកងកម្លាំងអាហ្វហ្គានីស្ថាន។ លោកធ្វើដំណើរជាញឹកញាប់រវាងអាហ្វហ្គានីស្ថាននិងប៉ាគីស្ថានដើម្បីប្តូរអាវុធជាមួយនឹងពួកយុទ្ធជនឧទ្ទាម។

Abdul-Rahman Awlaki and Ibrahim Banna / Al Qaeda

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១។

វិធីវាយប្រហារដោយភេរវកម្ម វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។

ទីកន្លៃងភេរវកម្មនៅ Azzan ប្រទេសយេម៉ែន ។

Awlaki ជាពលរដ្ឋរបស់សហរដ្ឋអាមេរិកមានអាយុ១៦ឆ្នាំដែលញ៉ាំអាហារពេលល្ងាចនៅតាមបណ្តោយផ្លូវមួយហើយត្រូវបាញ់សម្លាប់ដោយការវាយប្រហាររបស់យន្តហោះគ្មានមនុស្សបើក។ ឪពុករបស់ Awlaki លោក Anwar ត្រូវបានគេសម្លាប់២សប្តាហ៍មុនប្រតិបត្តិការភេរវកម្ម ប៉ុន្តែការសម្លាប់កូនប្រុសនេះបានបង្កឲ្យមានកំហឹងក្នុងចំណោមសកម្មជនសិទ្ធិមនុស្សដែលអះអាងថាការស្លាប់របស់ Awlaki គឺមិនទាក់ទងទៅនឹងសកម្មភាពរបស់ឪពុកគាត់ទេ ហើយគាត់ត្រូវគេប្រហារជីវិតដោយគ្មានការទទួលខុសត្រូវ “ការកាត់ទោសឬហេតុផលស្របច្បាប់”។

លោក Jameel Jaffer នាយករងផ្នែកច្បាប់សេរីភាពស៊ីវិលសហភាពអាមេរិកនិយាយថាប្រសិនបើរដ្ឋាភិបាលបាញ់មីស៊ីល Predator ដាក់ប្រជាពលរដ្ឋអាមេរិកប្រាកដជាជនជាតិអាមេរិកមានសិទ្ធិជាសាធារណៈដើម្បីដឹងថាតើអ្នកណាដែលកំណត់គោលដៅ និងដោយមូលហេតុអ្វី?

លោក Banna ជាជនជាតិអេហ្ស៊ីបក៏ត្រូវគេសម្លាប់ផងដែរដែលគេអះអាងជាផ្លូវការថាគាត់ជាប្រធានប្រព័ន្ធផ្សព្វផ្សាយរបស់អាល់កៃដាក្នុងប្រទេសយេម៉ែន។

Anwar Awlaki /Al Qaeda

killing-list-14

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១។

វិធីវាយប្រហារដោយភេរវកម្ម វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។

ទីកន្លៃងភេរវកម្មនៅ Azzan ប្រទេសយេម៉ែន ។

បព្វជិតម៉ូស្លីមដែលមានសញ្ជាតិអាមេរិករងការចោទប្រកាន់អំពីការបំផុសគំនិត និងរួមគំនិតក្បត់ជាមួយភេរវកវាយប្រហារទៅលើជនជាតិអាមេរិក រួមទាំងការបាញ់ប្រហារនៅមូលដ្ធានកងទ័ពមួយក្នុងរដ្ធតិចសាស់ដែលបណ្ដាលឲ្យមនុស្សស្លាប់ជាច្រើននាក់។ បន្ទាប់មកគាត់ត្រូវគេបាញ់សម្លាប់ដោយគ្រាប់មីស៊ីល Hellfire ដែលបាញ់ចេញពីយន្ដហោះចម្បាំងក្នុងពេលធ្វើប្រតិបត្តិការដោយ CIA ។

ទោះបីជាលោក Awlaki ជាតួអង្គថ្នាក់កណ្ដាលនៅក្នុងអាល់កៃដា តែគាត់បានបញ្ចេញស្រមោលអំណាចក្នុងរង្វង់ភេរវកម្មប្រឆាំនឹងសហរដ្ឋអាមេរិកពីព្រោះគាត់អាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ និងមានប្រសិទ្ធភាពអាចជ្រាបដល់ជនមូស្លីមក្នុងសហរដ្ឋអាមេរិក និងនៅកន្លែងផ្សេងទៀតតាមរយៈការថ្លែងសុន្ទរកថា និងសេចក្ដីអធិប្បាយនៅលើអ៊ីនធឺណែត។

មរណៈភាពរបស់គាត់កត់សម្គាល់មិនត្រឹមតែការកើនឡើងនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោកអូបាម៉ាដើម្បីសម្លាប់មេដឹកនាំអាល់កៃដានិងសាខារបស់ខ្លួននោះទេ ប៉ុន្ដែថែមទាំងធ្វើរដ្ឋប្រហារមួយបន្ទាប់ពីដឹកនាំបង្រ្កាបដោយ CLA ដែលបានសម្លាប់អូសាម៉ាប៊ិនឡាដិននៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១១ ក្នុងប្រទេសប៉ាគីស្ថាន។

Atiyah Abdul Rahman / Al Qaeda

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី២២ ខែសីហា ឆ្នាំ២០១១។

វិធីវាយប្រហារដោយភេរវកម្ម វាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ CLA Predator។

ទីកន្លៃងភេរវកម្មនៅ Waziristan ប្រទេសប៉ាគីស្ថាន ។

Rahman បានជួបអូសាម៉ាប៊ិនឡាដិនលើកដំបូងនៅក្នុងវ័យជំទង់របស់គាត់ ហើយអាល់កៃដាបានតែងតាំងគាត់ជាប្រធានសម្ព័ន្ធសម្រាប់ក្រុមក្នុងប្រទេសអ៊ីរ៉ង់។ ទោះបីជាគាត់មិនសូវមានជនជាតិអាមេរិកភាគច្រើនស្គាល់ក៏ដោយក៏គាត់ទទួលបានតំណែងដ៏ខ្ពង់ខ្ពស់ក្នុងក្រុមអាល់កៃដាគឺជាអ្នកជំនាញខាងគ្រឿងផ្ទុះ និងអ្នកប្រាជ្ញឥស្លាម នេះបើយោងតាមគេហទំព័ររបស់មជ្ឈមណ្ឌលជាតិប្រឆាំងភេរវកម្មសហរដ្ឋអាមេរិក។

មន្ត្រីស៊ើបការណ៍សម្ងាត់ម្នាក់បាននិយាយថា Atiyah ធ្លាប់ជាអ្នកដែលក្រុមអាល់កៃដាទុកចិត្តបំផុត ដែលគ្មានអ្នកណាស្គាល់អត្តសញ្ញាណគាត់ក្នុងការពិភាក្សាបញ្ហាការពារជាតិ។ ប្រវត្តិរបស់គាត់ បទពិសោធន៍របស់គាត់គឺគ្មានអ្នកប្រដូចក្នុងក្រុមអាល់កៃដា។ និយាយឲ្យចំគឺគ្មានអ្នកណាអាចជំនួសកន្លែងគាត់បាន។

Ilyas Kashmiri / Al Qaeda

killing-list-15

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១១។

វិធីវាយប្រហារដោយភេរវកម្ម វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។

ទីកន្លៃងភេរវកម្មនៅភាគខាងត្បូង Waziristan ប្រទេសប៉ាគីស្ថាន ។

Ilyas Kashmiri ជាអ្នកយុទ្ធសាស្រ្តដ៏សំខាន់ម្នាក់របស់អាល់កៃដាត្រូវបានសម្លាប់នៅឆ្នាំ២០១១ក្នុងការវាយប្រហារនៅភាគខាងត្បូង តំបន់ Waziristan ប្រទេសប៉ាគីស្ថាន។ តាមរបាយការណ៍ពីកាស្មៀរអះអាងថាគាត់ទទួលការបណ្តុះបណ្តាលដើម្បីប្រឆាំងនឹងកងកម្លាំងសូវៀត និងអាហ្វហ្គានីស្ថាននៅទសវត្សរ៍ឆ្នាំ១៩៨០ ជាក់ស្តែងគាត់ជាមេបញ្ជាការក្រុមអាល់កៃដាបន្ទាប់ពីការស្លាប់របស់អូសាម៉ាប៊ិនឡាដិន។

លោក Kashmiri ដឹកនាំក្រុមសកម្មប្រយុទ្ធមួយនៅក្នុងប្រទេសប៉ាគីស្ថាន។ ប៉ុន្មានឆ្នាំចុងក្រោយនេះក្លាយជាដឹកនាំរបស់អាល់កៃដារៀបចំជំរំហ្វឹកហាត់ និងរៀបចំផែនការវាយប្រហារប្រឆាំងគោលដៅនៅប្រទេសឥណ្ឌា និងប៉ែកអឺរ៉ុប នេះបើយោងតាមការនិយាយដោយមន្រ្តីស៊ើបការណ៍សម្ងាត់របស់អាមេរិកដែលគាត់មិនអាចនិយាយដោយសាធារណៈ។

Osama bin Laden / Al Qaeda

killing-list-16

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី២ ខែឧសភា ឆ្នាំ២០១១។

វិធីវាយប្រហារដោយភេរវកម្ម វាយឆ្មក់ដោយអង្គភាពកងកម្លាំងពិសេសរបស់សហរដ្ធអាមេរិក។

ទីកន្លៃងភេរវកម្មនៅ Abbottabad ប្រទេសប៉ាគីស្ថាន ។

ស្ថាបនិករបស់ក្រុមអាល់កៃដា និងជាមេខ្លោងនៃការវាយប្រហារនៅថ្ងៃទី១១ ខែកញ្ញា ត្រូវបានគេសម្លាប់ក្នុងអំឡុងពេលកងកម្លាំងពិសេសវាយឆ្មក់ចូលបរិវេណរបស់គាត់។ មនុស្សដែលសំខាន់បំផុតកើតនៅអារ៉ាប៊ីសាអូឌិតបាត់ខ្លួនភ្លាមបន្ទាប់ពីការដួលរលំនៃប៉មមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។

ម្តងឬពីរដងក្នុងមួយឆ្នាំប៊ិនឡាដិនបានឃើញនៅលើវីដេអូថ្មីមួយឬសំលេងថតដែលចំអកឲ្យថ្នាក់ដឹកនាំអាមេរិក និងជំរុញឲ្យអ្នកស្មោះត្រង់នឹងគាត់ដើរតាមផ្លូវរបស់គាត់។ ពួកគេបានធ្វើការបំផ្ទុះគ្រាប់បែកនៅទីក្រុងឡុង ទីក្រុងម៉ាឌ្រីដ កោះបាលី ប្រទេសឥណ្ឌូនេស៊ី និងនៅកន្លែងផ្សេងៗទៀត។

Abdallah Umar Qurashi / Al Qaeda

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១០។

វិធីវាយប្រហារដោយភេរវកម្ម វាយប្រហារតាមអាកាស។

ទីកន្លៃងភេរវកម្មនៅ Kunar ប្រទេសអាហ្វហ្គានីស្ថាន ។

ការទម្លាក់គ្រាប់បែកនៅបរិវេណមួយក្នុងខេត្ត Kunar ជិតព្រំដែនប្រទេសប៉ាគីស្ថានបានសម្លាប់លោក Abdallah Umar Qurayshi ដែលជាអ្នកដឹកនាំពួកយុទ្ធជនអារ៉ាប់រួម និងអាល់កៃដាកំពុងប្រតិបត្តិការនៅភាគខាងកើតក្នុងខេត្ត២ និងទីក្រុង Abu Atta Kuwaiti ដែលជាកន្លែងអ្នកជំនាញខាងគ្រឿងផ្ទុះ។

កងទ័ពខាងលិចស្ទើរតែទាំងអស់ក្នុងចំណោមពួកគេជាជនជាតិអាមេរិកបានដកចេញពីតំបន់លំបាកដាច់ស្រយាល Korengal Valley បន្ទាប់ពីទទួលរងការឈឺចាប់យ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាច្រើនឆ្នាំ។ ក្រុមអ្នកប្រយុទ្ធដែលដឹកនាំដោយលោក Qurayshi បានវាយប្រហារទៅលើកងកម្លាំងលោកខាងលិចក្នុងខេត្ត Kunar និង Nuristan ដែលជាកន្លែងពួកបះបោរបានកំណត់គោលដៅស្ថានកុងស៊ុលសហរដ្ឋអាមេរិក។

Sheik Said Masri / Al Qaeda

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១០។

វិធីវាយប្រហារដោយភេរវកម្ម វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។

ទីកន្លៃងភេរវកម្មនៅប្រទេសប៉ាគីស្ថាន ។

អតីតមេដឹកនាំទី៣បស់អាល់កៃដាគឺជាសហការីជិតស្និទ្ធ និងមានទំនាក់ទំនងដោយបានការរៀបការជាមួយនឹងអូសាម៉ាប៊ិនឡាដិន ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅតំបន់កុលសម្ព័ន្ធប៉ាគីស្ថាន។ ការស្លាប់របស់ Masry ជនជាតិអេហ្ស៊ីបម្នាក់ដែលគេជឿថានឹងធ្វើជាអ្នកដឹកនាំប្រតិបត្តិការបណ្តាញភេរវកម្មដែលបង្កវិបត្តិយ៉ាងធ្ងន់ធ្ងរចំពោះអាល់កៃដាដោយរងនូវការបាត់បង់ស្ថិរភាពនៃភាពជាអ្នកដឹកនាំ និងសមត្ថភាពក្នុងការវាយប្រហាររបស់ខ្លួនតាំងពីអាមេរិកបានបង្កើនយុទ្ធនាការរបស់ខ្លួនក្នុងការបាញ់មីស៊ីល និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងតំបន់កុលសម្ព័ន្ធ។

Hussein Yemeni / Al Qaeda

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី៨ ខែមិនា ឆ្នាំ២០១០។

វិធីវាយប្រហារដោយភេរវកម្ម វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។

ទីកន្លៃងភេរវកម្មនៅ Miram Shah ប្រទេសប៉ាគីស្ថាន ។

ការស្លាប់របស់លោក Yemeni បានបង្ហាញប្រភពនៃក្ដីរីករាយក្រៃលែងសម្រាប់មន្រ្តីស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបន្ទាប់ពីអ្នកជំនាញផលិតគ្រាប់បែកត្រូវបានសម្លាប់ដោយការវាយប្រហារពីយន្តហោះគ្មានមនុស្សបើកនៅដើមឆ្នាំ២០១០។ គេជឿថាលោក Yemeni បានប្រើយុទ្ធសាស្រ្តមួយក្នុងការវាយប្រហារអត្តឃាតនៅ Camp Chapman ក្នុងឆ្នាំ២០០៩ នៅប្រទេសអាហ្វហ្គានីស្ថានដែលសម្លាប់បុគ្កលិក CLA ៧នាក់ និងអ្នកម៉ៅការជាច្រើននាក់។

Baitullah Mahsud / Pakistani Taliban

killing-list-17

ការបរិច្ឆេតនៃអំពើភេរវកម្មថ្ងៃទី៥ ខែសីហា ឆ្នាំ២០០៩។

វិធីវាយប្រហារដោយភេរវកម្ម វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក Predator។

ទីកន្លៃងភេរវកម្មនៅ Miram Shah ប្រទេសប៉ាគីស្ថាន ។

លោក Mahsud ជាសកម្មប្រយុទ្ធស្ថាបនិករបស់ប៉ាគីស្ថានតាលីបង់ដែលសហរដ្ឋអាមេរិកបានស្នើឲ្យនៅពីក្រោយការធ្វើឃាតអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Benazir Bhutto ក្នុងឆ្នាំ២០០៧។

ទោះបីជាភាពល្បីល្បាញរបស់គាត់មានបន្តិចបន្តួច តែគេស្នើរសុំឲ្យគាត់បញ្ជាយុទ្ធជនប្រមាណជា២០,០០០នាក់ និងផ្តល់កន្លែងជ្រកកោនសម្រាប់សមាជិកក្រុមតាលីបង់អាហ្វហ្គានីស្ថានបន្ទាប់ពីការឈ្លានពានរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០០១៕