វាយប្រហារតាមអាកាសសម្លាប់ពួកសកម្មប្រយុទ្ធ៧នាក់នៅភាគខាងត្បូងប្រទេសលីប៊ី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ការវាយប្រហារតាមអាកាសគោលដៅមកលើពួកសកម្មប្រយុទ្ធអ៊ីស្លាមនិយមបានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់នៅជិតទីក្រុង Sabha ភាគនិរតីប្រទេសលីប៊ី នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីម្នាក់ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។  ការវាយប្រហារតាមអាកាសមកលើគេហដ្ឋានចំនួន៣ខ្នងនៅ Gardah ភាគពាយព្យនៃ Sabha ដោយបំផ្លាញផ្ទះ២ខ្នងទាំងស្រុង និងមួយខ្នងទៀតរងការខូចខាតធ្ងន់ធ្ងរ។ មិនទាន់មានព័ត៌មានច្បាស់លាស់ទាក់ទងទៅនឹងអ្នកដែលធ្វើការវាយប្រហារនេះនៅឡើយទេ។ គួរបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិកក៏បានវាយប្រហារតាមអាកាសមកលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសលីប៊ីផងដែរ ប៉ុន្តែមន្រ្តីការពារជាតិសហរដ្ឋអាមេរិកម្នាក់និយាយថាកងកម្លាំងរបស់ខ្លួនមិនមែនជាអ្នកធ្វើការវាយប្រហារចុងក្រោយបំផុតនេះទេ៕

lybia-17-11-16