មេបញ្ជាការក្រុម Nusra ៣នាក់ និងសកម្មជនក្រុមជីហាដជាច្រើននាក់ស្លាប់ក្នុងការវាយប្រហារចេញពីនាវារបស់ប្រទេសរុស្ស៊ី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦

យោងតាមប្រភពព័ត៌មានពីមន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិម្នាក់បានឲ្យដឹងថាមេបញ្ជាការក្រុមសម្ព័ន្ធអាល់កៃដា ឬក្រុម Al Nusra Front ដ៏ល្បីទាំង៣រូបដែលក្នុងនោះរួមមានទាំងជនដែលមានគម្រោងការវាយប្រហារមកលើទីក្រុងអាល្លេប៉ូផងនោះបានស្លាប់ក្នុងការវាយប្រហារចេញពីនាវាដឹកយន្តហោះរបស់ប្រទេសរុស្ស៊ី។ ភេរវករយ៉ាងហោចណាស់៣០នាក់ស្លាប់ក្នុងនោះរួមមានទាំងមេបញ្ជាការទាំង៣របស់ក្រុម Al Nusra Front នេះ។ ប្រភពបន្តថាលទ្ឋផលដែលទទួលបានពីប្រតិបត្ដិការនេះជាជោគជ័យដ៏ធំមួយ ។ គួរបញ្ជាក់ផងដែរថាមេបញ្ជាការទាំង៣រូបនេះរួមមានលោក Muhammad Helala លោក Abu Jaber Harmuja និងលោក Abul Baha Al Asfari៕

russia-17-11-16