ក្រុម ISIS ពង្វក់កុមារ៤០០,០០០នាក់ក្នុងក្រុង Mosul ឲ្យធ្វើការវាយប្រហារអត្តឃាត

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ភេរវករក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) បានពង្វក់កុមាររាប់ពាន់នាក់ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះនៅក្នុងទីក្រុង Mosul ដែលជាទីតាំងរបស់ពួកគេក្នុងប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិជាន់ខ្ពស់អ៊ីរ៉ាក់សម្រាប់សិទ្ធិមនុស្ស។ ប្រភពបន្តថាក្រុមជីហាដបានកែប្រែកម្មវិធីសិក្សាក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ មកលើកុមារប្រមាណជា៤០០,០០០នាក់ដើម្បីពង្វក់ និងបញ្ចុះបញ្ចូលឲ្យកុមារទាំងនោះចូលរួមក្រុម IS។ ក្រុម ISIS បង្រៀនកុមារទាំងនោះអំពីរបៀបធ្វើខ្សែក្រវាត់គ្រឿងផ្ទុះ ចាប់ចំណាប់ខ្មាំងស្រី និងរៀបចំបង្កៃគ្រាប់បែក។ គោលបំណងនៃការប្រើប្រាស់ទាហានកុមារនេះគឺដើម្បីរៀបចំធ្វើការវាយប្រហារអត្តឃាតនៅពេលដែលទីក្រុងនេះត្រូវរំដោះដោយកងទ័ពអ៊ីរ៉ាក់៕

mosul-17-11-16