រឹបអូសទូរស័ព្ទរបស់អ្នកបំផ្ទុះគ្រាប់បែកនៅទីក្រុងប៉ារីសប៉ុន្មានខែមុនការវាយប្រហារ៖ ២ឆ្នាំក្រោយរកឃើញនៅក្រោមឯកសារប៉ូលិស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦

ទូរស័ព្ទដៃរបស់លោក Brahim Abdeslam ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុងប៉ារីសដែលគេរកឃើញនៅក្រោមគំនរឯកសារនៅឯស្ថានីយប៉ូលិសបែលហ្ស៊ិកក្រោយពីបាត់អស់រយៈពេលជាច្រើនខែ។ ទូរស័ព្ទនេះរឹបអូសយកក្នុងការស៊ើបអង្កេតថ្នាំញៀនមួយកាលពីខែកុម្ភៈឆ្នាំ២០១៥ ប៉ុន្មានខែមុនពេលវាយប្រហារទីក្រុងប៉ារីសដែលសម្លាប់មនុស្ស១៣៨នាក់ និង៣៦៨នាក់ផ្សេងទៀតរងរបួសនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ បងប្រុសរបស់ Brahim លោក Salah ដែលកំពុងដឹកនាំអ្នកប្រយុទ្ធទៅកាន់ទីក្រុងប៉ារីសដើម្បីឲ្យពួកគេអាចអនុវត្តការវាយប្រហារដែលគាត់បានក្លាយជាគោលដៅមួយនៃការតាមប្រមាញ់យ៉ាងខ្លាំងដែលទីបំផុតត្រូវចាប់ខ្លួនដោយប៉ូលិសនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦។ គេរាយការណ៍ថាគាត់មានទំនាក់ទំនងទៅនឹងការវាយប្រហារមួយកាលពីខែមីនាឆ្នាំ ២០១៦ នៅក្នុងទីក្រុងព្រុយសែលដែលបានបន្សល់ទុកអ្នកស្លាប់៣២នាក់៕

terorist-19-11-16