មេបញ្ជាការ Nusra ៣នាក់ និងក្រុមជីហាដរាប់សិបនាក់សម្លាប់ក្នុងការវាយប្រហារតាមយន្តហោះពីនាវាផ្ទុកយន្តហោះរុស្ស៊ី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦

អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថាមេបញ្ជាការល្បីទាំង៣នាក់របស់សម្ព័ន្ធស៊ីរីអាល់កៃដាដែលគេស្គាល់ថាជាអតីតរណសិរ្ស Al-Nusra រួមទាំងម្នាក់ទៀតដែលមានគម្រោងវាយប្រហារទៅលើទីក្រុងអាល្លេប៉ូបានស្លាប់ក្នុងការវាយប្រហារដោយប្រទេសរុស្ស៊ី។ យ៉ាងហោចណាស់ភេរវករ៣០នាក់ត្រូវបានសម្លាប់ក្នុងនោះរួមមានមេបញ្ជាការសមរភូមិទាំង៣ផងដែរ។ លោក Konashenkov បានឲ្យដឹងថាមេបញ្ជាការដែលល្បីទាំង៣នាក់នោះគឺ លោក Muhammad Helala លោក Abu Jaber Harmuja និង Abul Baha Al- Asfari។ កាលពីថ្ងៃអង្គារក្រសួងការពារប្រទេសបានបង្ហាញឲ្យដឹងថានាវាដឹកយន្តហោះមួយគ្រឿងរបស់រុស្ស៊ី Admiral Kuznetsov បានចូលរួមលើកដំបូងក្នុងប្រតិបត្តិការយោធាក្នុងទ្រង់ទ្រាយធំទៅលើគោលដៅកងកម្លាំងភេរវកម្មនៅក្នុងខេត្ត Homs និង Idlib៕

russia-19-11-16