ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦
មានមនុស្សយ៉ាងហោចណាស់២៧នាក់រងរបួសបន្ទាប់ពីបុរសម្នាក់ដុតខ្លួនឯងនៅសាខាធនាគារ Commonwealth អូស្រ្តាលីមួយកន្លែងនៅជាយក្រុងមែលប៊ន នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ប៉ូលិសនិយាយថាបុរសដែលដុតខ្លួនឯងម្នាក់នេះស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មានមនុស្សជាច្រើនដែលស្ថិតនៅក្នុងធនាគារទទួលរងនូវការរលាកភ្លើងក្នុងអំឡុងពេលកើតហេតុនេះ និងកំពុងទទួលបានការព្យាបាល។ គួរបញ្ជាក់ផងដែរថាមូលហេតុច្បាស់លាស់នៃការកើតហេតុនេះនៅមិនទាន់ដឹងនៅឡើយទេ តែបើយោងតាមសាក្សីម្នាក់បានឲ្យដឹងថាបុរសម្នាក់នេះជាអតិថិជនរបស់ធនាគារ ហើយមានការមិនពេញចិត្តនឹងធនាគារនេះ៕