ក្រសួងការបរទេសអាមេរិកជូនដំណឹងទៅពលរដ្ឋរបស់ខ្លួន៖ ត្រូវត្រៀមខ្លួនចំពោះការវាយប្រហាររបស់ភេរវកម្មនៅតំបន់អឺរ៉ុបក្នុងអំឡុងពេលរដូវឈប់សម្រាក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៦

ក្រសួងការបរទេសអាមេរិកជូនដំណឹងដល់ប្រជាពលរដ្ឋអាមេរិកអំពីការប្រឈមដ៏ខ្ពស់នៃការវាយប្រហារដោយភេរវកម្មនៅទូទាំងទ្វីបអឺរ៉ុប ជាពិសេសក្នុងអំឡុងពេលរដូវកាលឈប់សម្រាកនេះ។ មន្ត្រីម្នាក់និយាយថាគេមានផែនការសកម្មភាពជំនួយសង្គ្រោះបន្ទាន់រួចជាស្រេចហើយ។ ក្រុមភេរវកម្មរដ្ឋអ៊ីស្លាមមានមូលដ្ឋានភាគច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ប៉ុន្តែក៏បានពង្រីកចូលទៅក្នុងប្រទេសលីប៊ី និងអាហ្វហ្គានីស្ថានផងដែរ។ មានករណីជាច្រើនដែលជាប់ទាក់ទងទៅនឹងការវាយប្រហារដ៏ច្រើននៅក្នុងទីក្រុងធំរបស់អឺរ៉ុបក្នុងរយៈពេលប្រមាណជា២ឆ្នាំកន្លងទៅនេះ ជាពិសេសនៅទីក្រុងប៉ារីស និងប្រ៊ុយសែល។ ក្រសួងការបរទេសអាមេរិកបានរំលឹកដល់ប្រជាពលរដ្ឋខ្លួនថាពួកក្រុមបះបោរបានដឹកនាំការវាយប្រហារនៅប្រទេសបែលហ្ស៊ិក ប្រទេសបារាំង អាល្លឺម៉ង់ និងប្រទេសទួរគីកាលពីឆ្នាំមុនដូច្នេះធ្វើឲ្យមានការព្រួយបារម្ភជាពិសេសអំពីសក្តានុពលដែលអាចមានការវាយប្រហារនៅទូទាំងទ្វីបអឺរ៉ុប៕

us-23-11-16