ទីក្រុង Kaliningrad៖ ការដាក់ពង្រាយមីស៊ីលថ្មីរបស់រុស្ស៊ីធ្វើឲ្យអង្គការណាតូខឹង

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៦

អង្គការណាតូបានចោទប្រកាន់ប្រទេសរុស្ស៊ីពីការឈ្លានពានយោធាតាមសេចក្តីរាយការណ៍ដែលថាប្រទេសរុស្ស៊ីដាក់ពង្រាយមីស៊ីលប្រឆាំងនឹងនាវានៅក្នុងតំបន់បាល់ទិកស្ថិតនៅភាគខាងលិចរបស់ខ្លួន។ ក្រុមភ្នាក់ងារមន្រ្តីជំនាញរបស់រុស្ស៊ីនិយាយកាលពីថ្ងៃច័ន្ទថា អ្នកជំនាញកាន់កិច្ចការដំណើរការមីស៊ីល Bastion ត្រូវបញ្ចូនទៅទីក្រុង Kaliningrad។ តាមរយៈរបាយការណ៍ Associated Press អង្គការណាតូនិយាយថា “វាមិនបានកាត់បន្ថយភាពតានតឹងនោះទេឬស្ដារភាពធុញទ្រាន់ទៅលើទំនាក់ទំនងរបស់យើងបានទេ”។ ចំណែកឯប្រទេសរុស្ស៊ីបានឱ្យដឹងថាការដាក់ពង្រាយនេះគឺជាផ្នែកមួយនៃការធ្វើសមយុទ្ធយោធា និងធ្លាប់បានធ្វើពីមុនមករួចមកហើយ៕

kaliningrad-23-11-16