ការវាយប្រហារដោយសារធាតុគីមីរបស់ក្រុម ISIS អាចនឹងត្រូវធ្វើឡើងនៅខាងក្រៅប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦

មន្រ្តីឃ្លាំមើលអាវុធគីមីម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយពិភពលោកថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលដឹងពីរបៀបប្រើប្រាស់អាវុធគីមីអាចអនុវត្តជំនាញរបស់ពួកគេនៅខាងក្រៅប្រទេសស៊ីរី។ កាលពីដើមខែវិច្ឆិកាក្រសួងការពារប្រទេសរុស្ស៊ីបានទៅ OPWC ដើម្បីស្នើសុំឲ្យបញ្ជូនអ្នកជំនាញទៅអាល្លេប៉ូបន្ទាប់ពីមានរបាយការណ៍នៃការវាយប្រហារដោយសារធាតុគីមីកើតឡើងនៅក្នុងតំបន់នោះ។ ក្នុងចំណោមឧប្បត្តិហេតុចុងក្រោយបំផុត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីនិយាយថាភេរវករបានប្រើឧស្ម័នពុលប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលក្នុងទីក្រុងអាល្លេប៉ូកាលពីខែតុលា។ បណ្តាលឲ្យមនុស្ស១៥នាក់រងរបួសនៅក្នុងការវាយប្រហារនេះ ហើយគ្រូពេទ្យម្នាក់បានប្រាប់ RT ថារោគសញ្ញារបស់ពួកគេបង្ហាញបានប្រើប្រាស់ឧស្ម័នក្លរីន៕

syria-24-11-16