Stephen Port៖ ឃាតករសម្លាប់មនុស្សតាមវិធីតែមួយមានកំហុសសម្លាប់បុរស៤នាក់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦

រកឃើញឃាតករសម្លាប់មនុស្ស៤ករណីដោយការបំពុលនៅពេលដែលជនរងគ្រោះស្ថិតក្នុងដំណាក់កាលញៀនថ្នាំខ្លាំង។ ឃាតករមានឈ្មោះថា Stephen Port ដែលជាប់ចោទចំនួន២៩ករណី នឹងត្រូវបញ្ចូនទៅកាត់ទោសនៅថ្ងៃសុក្រស្អែកនេះ។ នៅចន្លោះពីខែសីហា ឆ្នាំ ២០១៤ ដល់ខែកញ្ញា ឆ្នាំ ២០១៥ ឃាតករដែលមានឈ្មោះ Port នេះបានសម្លាប់មនុស្សមួយចំនួនដូចជាលោក Gabriel Kovari អាយុ២២ឆ្នាំមកពី Lewisham លោក Daniel Whitworth អាយុ២១ឆ្នាំមកពី Gravesend លោក Kent និង Jack Taylor មានអាយុ២៥ឆ្នាំមកពី Dagenham ភាគខាងកើតក្រុងឡុងដ៏។ ក្រៅពីនេះគេរកឃើញថាឃាតកររូបនេះបានបង្កររបួសស្នាមលើលោក Anthony Walgate មានអាយុ២៣ឆ្នាំ មកពី Dagenham កាលពីឆ្នាំ២០១៤។ លោក Port បានប្រើវិធីសាស្រ្តទាក់ទងតាមរយៈវ៉ិបសាយដោយណាត់ជួបពួកគេនៅផ្ទះរបស់គាត់ និងបង្ខំពួកគេរួមភេទមុនពេលឲ្យថ្នាំញៀនដល់ពួកគេ។ ក្រោយពេលជនរងគ្រោះស្ថិតក្នុងដំណាក់កាលញៀនខ្លាំងលោក Port ក៏បានសម្លាប់ពួកគេចោល។ នៅថ្ងៃសុក្រ ទី២៥ លោក Stephen Port ត្រូវបញ្ចូនទៅកាត់ទោសតាមច្បាប់ពីបទឃាតកម្ម៕

stephen-port-24-11-16