ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៦
បុរសវ័យ៥៣ឆ្នាំម្នាក់បានបាញ់ និងចាក់សម្លាប់លោកស្រី Cox កាលពីថ្ងៃទី ១៦ ខែមិថុនា មុនថ្ងៃប្រជុំបោះឆ្នោតសភាអ៊ឺរ៉ុបមួយសប្តាហ៍។ ហេតុការណ៍នេះកើតឡើងនៅពេលលោកស្រី Cox ធ្វើដំណើរទៅកាន់មណ្ឌលបោះឆ្នោតមួយដោយមានជំនួយការរបស់នាងពីរនាក់នៅខាងមុខ។ ភេរវករមានឈ្មោះថាលោក Mair បានបាញ់ស្រ្តីវ័យ៤១ឆ្នាំដោយប្រើកាំភ្លើងវែងបាញ់ និងចាក់សម្លាប់បន្ទាប់មកទៀតភេរវករបង្វិលកាំភ្លើងទៅកាន់បុរសវ័យ៧៨ឆ្នាំដែលព្យាយាមបញ្ឍប់សកម្មភាពសម្លាប់។ ចៅក្រមបានកាត់ក្តីឲ្យលោក Mair ជាប់គុកមួយជិវិត ដោយចៅក្រមបានបន្ថែមថា នេះជាករណីបទល្មើសពិសេសដូច្នេះលោក Maire អាចត្រូវគេដោះលែងលុះត្រាតែមានការអនុញ្ញាតិដោយរដ្ឋលេខាធិការតែប៉ុណ្នោះ៕