ប្រទេសកូរ៉េខាងត្បូង និងជប៉ុនយល់ព្រមក្នុងការចែករំលែកគ្នាទៅលើការគំរាមកំហែងរបស់កូរ៉េខាងជើង

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦

ក្រសួងការពារជាតិប្រទេសកូរ៉េខាងត្បូងនិយាយថាប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចារកម្មយោធាមួយកាលពីថ្ងៃពុធនេះដើម្បីចែករំលែកទិន្នន័យនៃការគំរាមកំហែងដែលបង្ករដោយមីស៊ីល និងសកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ រដ្ឋាភិបាលកូរ៉េខាងត្បូងនៅតែជំរុញឲ្យមានកិច្ចព្រមព្រៀងនេះបើទោះបីជាមានការប្រឆាំងពីគណបក្សនយោបាយមួយចំនួន និងមួយផ្នែកធំនៃសាធារណៈជនដែលទទួលបានភាពជូរចត់នៅលើសកម្មភាពជាច្រើនរបស់ប្រទេសជប៉ុនក្នុងអំឡុងការដាក់អាណានិគមទៅលើប្រទេសកូរ៉េ កាលពីឆ្នាំ១៩១០ រហូតដល់ចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទូទៅយោធា ត្រូវគេរំពឹងថានឹងធ្វើឡើងនៅឆ្នាំ២០១២ ប៉ុន្តែប្រទេសកូរ៉េខាងត្បូងបានពន្យារពេលដោយសារតែទំនាស់ផ្ទៃក្នុង។ ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK ដកស្រង់សម្តីរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida ថា “កិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងនឹងក្លាយជារឿងសំខាន់ដែលមិនធ្លាប់មាននៅក្នុងវិស័យសន្ដិសុខទៅលើការអភិវឌ្ឍនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការអភិវឌ្ឍមីស៊ីលដែលបង្កឱ្យមានកម្រិតខុសគ្នានៃការគំរាមកំហែងតាំងពីមុនមក។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានសារៈសំខាន់ណាស់”។ គួរបញ្ជាក់ផងដែរថាការស្ទង់មតិមួយដោយ Gallup Korea កាលពីថ្ងៃសុក្របានបង្ហាញថា៥៩ភាគរយនៃចំនួនអ្នកឆ្លើយតប១,០០៧នាក់បានប្រឆាំងនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះ៕

korea-japan-24-11-16