ជម្លោះ IS៖ ទាហានទួរគីស្លាប់ និងរបួសក្នុងការវាយប្រហារនៅប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦

ទាហានទួរគី៣នាក់ស្លាប់ និងរបួសប្រមាណជា១០នាក់ក្នុងការវាយប្រហារមួយនៅភាគខាងជើងនៃប្រទេសស៊ីរី។ ទាហានទួរគីនិយាយថាកម្លាំងទាហានជាគោលដៅសំខាន់ក្នុងការវាយប្រហារតាមអាកាសរបស់រដ្ឋាភិបាលស៊ីរីក្នុងអំឡុងពេលទួរគីដឹកនាំកម្លាំងប្រឆាំងជាមួយក្រុមឧទ្ទាមIS។ ផ្ទុយទៅវិញក្រុមអ្នកតាមដានរបស់ស៊ីរីបានឲ្យដឹងថាការស្លាប់របស់ទាហានទួរគីបណ្តាលមកពីការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃពុធដែលមានក្រុមឧទ្ទាម IS អះអាងទទួលខុសត្រូវ។ ទាក់ទងនឹងបញ្ហានេះកងកម្លាំងយោធាស៊ីរីនៅមិនទាន់ធ្វើសេចក្តីអធិប្បាយនៅឡើយទេ។ បើពិតដូចជាការលើកឡើងរបស់ទាហានទួរគីមែន នេះអាចជាលើកដំបូងហើយដែលកងកម្លាំងរដ្ឋាភិបាលស៊ីរីសម្លាប់ទាហានទួរគីក្នុងដំណើរការនៃការវាយលុកប្រឆាំងនឹងក្រុមឧទ្ទាម IS ដោយនៅក្រុង Damascus ប្រកាសថាវាជាការរំលោភជាក់ស្តែងនៃអធិបតេយ្យភាពប្រទេសស៊ីរី៕

is-25-11-16