ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦
យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់បន្ទាប់ពីជនប្រដាប់អាវុធម្នាក់បានសម្រុកចូលទៅក្នុងផ្ទះសម្រាប់បព្វជិតស្ថិតនៅក្នុងទីក្រុង Montpellier ប្រទេសបារាំងកាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះ។ ជាក់ស្តែងជនសង្ស័យបានរត់គេចខ្លួនបន្ទាប់ពីចាក់ស្ត្រីម្នាក់ស្លាប់។ អ្នកវាយប្រហារប្រដាប់ដោយកាំភ្លើងខ្លី១ដើម និងកាំបិត១ដើរឡើងទៅជាន់ទី៣ដែលជាកន្លែងសំរាប់អ្នកថែទាំនៅប្រហែលជាម៉ោងប្រមាណជា៩:៤៥នាទីល្ងាចម៉ោងនៅក្នុងស្រុក។ បន្ទាប់ពីឮសំឡេងរោទិ៍ ក្រុមប៉ូលិស និងអ្នកជួយសង្គ្រោះបានមកដល់កន្លែងកើតហេតុ។ អង្គភាពអន្តរាគមន៍ពិសេសនៃកងរាជអាវុធហត្ថ PSIG-Sabre បានបោសសំអាតនៅក្នុងបរិវេណនោះ។ បន្ទាប់ពីធ្វើការត្រួតពិនិត្យទ្រព្យសម្បត្ដិយ៉ាងល្អិតល្អន់ និងបន្ទប់ក្រោមដីមន្រ្តីប៉ូលិសមិនបានរកឃើញជនសង្ស័យដែលគេរាយការណ៍ថាពាក់របាំងមុខនោះទេ។ AFP រាយការណ៍ថាអ្នកដែលរស់នៅក្នុងមន្ទីរថែរក្សាមនុស្សចាស់នេះមានអាយុប្រមាណជា៩០ឆ្នាំត្រូវគេជួយសង្គ្រោះ និងជម្លៀសអោយមានសុវត្ថិភាព៕