មនុស្សរាប់ពាន់នាក់រត់គេចចេញពីការប៉ះទង្គិចគ្នានៅប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសចិន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៦

បើតាមការបញ្ជាក់ពីទីក្រុងប៉េកាំងដែលបាននិយាយកាលពីថ្ងៃអង្គារ ទី ២២ ខែវិច្ឆិកាបានឱ្យដឹងថាយ៉ាងហោចណាស់មនុស្សចំនួន ៣,០០០នាក់រត់គេចខ្លួនចូលទៅក្នុងប្រទេសចិនដោយសារតែមានការប្រយុទ្ធគ្នានៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាក្នុងក្រុងដែលមានចំនួនមនុស្សស្លាប់ពីការប៉ះទង្គិចគ្នារវាងពួកឧទ្ទាមជនជាតិភាគតិច និងកងកម្លាំងយោធាកើនឡើងដល់១០នាក់។ អំពើហិង្សានេះគឺជាការវាយប្រហារដើម្បីដោះដូរក្តីសង្ឃឹមរបស់ពួកគេជាមួយមេដឹកនាំលោកស្រី អ៊ុង សានស៊ូជី ពីបទក្លែងបន្លំកិច្ចព្រមព្រៀងសន្តិភាពទូទាំងប្រទេសបន្ទាប់ពីមានការបះបោរបង្ហូរឈាមនៅព្រំប្រទល់មីយ៉ាន់ម៉ាជាច្រើនទសវត្សមកហើយ។ អ្នកស្រុកដែលរស់នៅជិតព្រំដែននៃប្រទេសចិនភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាក្នុងរដ្ឋសាន (Shan) បាននិយាយថាពួកគេបានរត់ភៀសខ្លួនបន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងររវាងកងទ័ព និងក្រុមជនជាតិភាគតិចប្រដាប់អាវុធបួនក្រុមផ្សេងគ្នាដែលរួមបញ្ចូលទាំងកងទ័ពឯករាជ្យកាឈីន (Kachin Independence Army) ដែលជាអ្នកមានអំណាច និងឥទ្ធិពលផងដែរ។ ការិយាល័យរបស់លោកស្រី ស៊ូជីកាលពីថ្ងៃអង្គារនិយាយថាមនុស្ស១០នាក់ស្លាប់នៅក្បែរព្រំដែននៃទីក្រុង Muse ដែលជាតំបន់រត់ពន្ធដ៏ក្តៅក្នុងរយៈពេលបីថ្ងៃនេះ៕

myanmar-27-11-16