បណ្តាញពួកសកម្មប្រយុទ្ធក្រុម ISIS មានគម្រោងវាយប្រហារទៅលើអគាររដ្ឋាភិបាលនៅប្រទេសឥណ្ឌូនេស៊ី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦

សមាជិកនៃបណ្តាញក្រុម ISIS ត្រូវចាប់ខ្លួនក្នុងប្រទេសឥណ្ឌូនេស៊ីដោយសាតែពួកគេមានគម្រោងវាយប្រហារទៅលើអគាររដ្ឋាភិបាល ស្ថានីយ៍ទូរទស្សន៍ និងស្ថានទូតមីយ៉ាន់ម៉ានៅក្នុងទីក្រុងហ្សាការតា។ ប៉ូលិសបន្ថែមទៀតថាទំហំនៃការវាយប្រហារនេះអាចធំជាងការបំផ្ទុះគ្រាប់បែកនៅកោះបាលីកាលពីឆ្នាំ២០០២។ កាលពីដើមសប្តាហ៍នេះប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ Rio Priatna Wibawa អាយុ២៣ឆ្នាំនៅក្នុងផ្ទះរបស់គាត់នៅភាគខាងលិចខេត្ត Java។ មន្ត្រីប៉ូលិសបានរកឃើញសម្ភារៈធ្វើគ្រាប់បែកជាច្រើនដែលគាត់គ្រោងទុកដើម្បីប្រើប្រាស់ក្នុងការវាយប្រហារដែលនឹងធ្វើក្នុងខែធ្នូនេះ។ ប៉ូលិសក៏បានរកឃើញទង់ជាតិពណ៌ខ្មៅមួយ គ្រាប់កាំភ្លើងជាច្រើនគ្រាប់ អាវុធជាច្រើនដើមរួមទាំងកាំភ្លើងខ្យល់១ដើម កាំបិត១ និងអ្នកផ្សំគំនិត២នាក់របស់គាត់ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាមដែលចាប់ខ្លួនកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដែលត្រូវបានគេរាយការណ៍ថាបានបរិច្ចាកលុយដើម្បីទិញគ្រឿងផ្ទុះ និងបានជួយ Wibawa បង្កើតមន្ទីរពិសោធន៍ដើម្បីបង្កើតគ្រាប់បែកផ្ទុះ៕

indonesia-28-11-16