ប៉ូលិសហ្វីលីពីនរកឃើញគ្រាប់បែកគួរឱ្យសង្ស័យនៅជិតស្ថានទូតអាមេរិក

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៦

ប្រធានប៉ូលិសនៅក្នុងរដ្ឋធានីប្រទេសហ្វីលីពីនបាននិយាយថាប៉ូលិសហ្វីលីពីនបានរកឃើញកញ្ជប់ដែលគួឱ្យសង្ស័យមួយដែលពួកគេគិតថាអាចជាគ្រាប់បែកដែលរកឃើញនៅក្នុងធុងសំរាមមួយនៅជិតស្ថានទូតអាមេរិកក្នុងទីក្រុងម៉ានីលនៅថ្ងៃចន្ទនេះ។ លោក Coronel និយាយថាប៉ូលិសទទួលបានការខលទូរស័ព្ទនៅមុនម៉ោង៧ព្រឹកពីអ្នកបោសសំអាតតាមចិញ្ចើមផ្លូវម្នាក់ដែលបានរកឃើញទូរស័ព្ទដៃចាស់មួយភ្ជាប់ជាមួយខ្សែអគ្គិសនីខ្មៅ និងក្រហមតភ្ជាប់ទៅនឹងកញ្ចប់មួយនោះ ដែលគេសង្ស័យថាកញ្ចប់នេះគឺជាគ្រាប់បែក។ លោកស្នងការ Joel Coronel និយាយថាវាមិនមានគ្រោះថ្នាក់អ្វីបង្ករឡើងនោះទេនៅកន្លែងដែលមានគ្រាប់បែកសង្ស័យនោះ ប៉ុន្តែហេតុការណ៍នេះបានបង្ករជាការកកស្ទះចរាចរណ៍នៅតំបន់នោះ។ អាជីវកម្មដែលនៅក្បែរស្ថានទូតបានបន្តដំណើរការជាធម្មតា ជាពិសេសនៅមានប្រជាជនហ្វីលីពីនរាប់សិបនាក់ទៀតនៅឈរតំរង់ជួរនៅខាងក្រៅស្ថានទូតសម្រាប់សុំទិដ្ឋាការ Visa ប៉ុន្តែមិនមានការអត្ថាធិប្បាយអំពីហេតុការណ៍នោះពីមន្ត្រីស្ថានទូតអាមេរិកនៅទីនោះទេ៕

philipine-28-11-16