ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦
យោងតាមវិមានក្រឹមឡាំងបានឲ្យដឹងថាក្នុងពេលឆាប់ៗនេះរុស្ស៊ីនឹងដាក់ពង្រាយមន្ទីរពេទ្យចល័តទៅកាន់តំបន់ Aleppo ដើម្បីផ្តល់ការព្យាបាលដល់ប្រជាពលរដ្ឋ។ បុគ្គលិកពេទ្យបានមកដល់អាកាសយានដ្ឋានកាលពីរាត្រីថ្ងៃអង្គារជាកន្លែងដែលផ្ទុកឧបករណ៍របស់មន្ទីរពេទ្យ ហើយការដឹកជញ្ជូនតាមយន្តហោះបានចាប់ផ្តើម។ ក្រសួងការពារជាតិនឹងធ្វើប្រតិបត្តិការពិសេសមួយដែលមានគ្រែសម្រាប់ព្យាបាល១០០ និងឧបករណ៍សម្រាប់ព្យាបាលកុមាររងរបួស។ មន្ទីរពេទ្យនេះនឹងផ្តល់សេវាថែទាំដល់អ្នកជំងឺប្រមាណជា៤២០នាក់ជារៀងរាល់ថ្ងៃ។ ក្រសួងសង្គ្រោះបន្ទាន់ក៏បានដាក់ពង្រាយកន្លែងព្យាបាល៥០គ្រែ និងមានសមត្ថភាពក្នុងការព្យាបាលអ្នកជំងឺ២០០នាក់ជារៀងរាល់ថ្ងៃ។ ជនស៊ីវិលរាប់ម៉ឺននាក់ដែលពីមុនបានរក្សាទុកដោយក្រុមប្រដាប់អាវុធដើម្បីធ្វើជាខែលឥឡូវនេះនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលតម្រូវឲ្យមានការយកចិត្ដទុកដាក់ និងផ្តល់ឲ្យផ្នែកពេទ្យ៕