ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦
អាជ្ញាធរជឿថានិស្សិតសកលវិទ្យាល័យរដ្ឋ Ohio ទទួលខុសត្រូវក្នុងការវាយប្រហារមកលើបរិវេណសាលាកាលពីថ្ងៃចន្ទនេះដែលមានការជម្រុញគំនិតពីក្រុមភេរវកម្មរដ្ឋអ៊ីស្លាម ISIS។ ប្រភពសង្កត់ធ្ងន់ទៅលើគណនី Facebook របស់លោក Abdul Razak Ali Artan មុនពេលដែលមានការវាយប្រហារលើបរិវេណ Columbus។ ទោះបីជាមានការអះអាងពីប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមដែលថា Artan គឺជាទាហានរបស់ក្រុម ISIS ក៏ដោយ តែមិនមានព័ត៌មានច្បាស់លាស់ណាមួយបង្ហាញថា Artan មានទំនាក់ទំនង ជាមួយក្រុមភេរវកម្មណាមួយទេ។ ភ័ស្តុតាងគឺបង្ហាញថានេះជាការវាយប្រហារដែលធ្វើឡើងដោយម្នាក់ឯង៕