និសិត្សស្រ្តី១១នាក់ និងមនុស្សពេញវ័យស្លាប់នៅទួរគីខណៈដែលភ្លើងឆេះសន្ធោសន្ធៅព័ទ្ធជុំវិញអាគាអន្តេវាសិកដ្ឋានសាលា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦

អគ្គីភ័យបានបំផ្លាញអាគាអន្តេវាសិកដ្ឋានជាន់ទី៣ទាំងស្រុងនៅភាគខាងត្បូងខេត្ត Adana ក្នុងប្រទេសទួរគីកាលពីថ្ងៃអង្គារដោយបានសម្លាប់មនុស្ស១២នាក់ដែលភាគច្រើនជាក្មេងស្រីដែលមានអាយុពី១០ ទៅ ១៦ឆ្នាំ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ មូលហេតុនៃអគ្គីភ័យនេះត្រូវគេសង្ស័យថាបណ្តាលមកពីខ្សែភ្លើងប៉ះគ្នា។ និស្សិត២២នាក់ត្រូវជម្លៀសចេញពីអគារដែលត្រូវភ្លើងឆេះ ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុកសម្រាប់ធ្វើការព្យាបាល។ ក្មេងស្រីមួយចំនួនទៀតព្យាយាមគេចចេញពីអន្តេវាសិកដ្ឋានដោយលោតចេញពីបង្អួចក្នុងភាពភ័យស្លន់ស្លោ ហើយត្រូវគេបញ្ជូនទៅមន្ទីរពេទ្យដោយសាឈឺចាប់នឹងរបួសដែលបណ្តាលមកពីមុតកញ្ចក់ ហើយអ្នកផ្សេងទៀតកំពុងទទួលរងពីការឆ្លក់ផ្សែង និងអាចគំរាមកំហែងដល់អាយុជីវិត។ អគ្គិភ័យនេះបានបំផ្លាញអគារអស់រយៈពេលប្រមាណជាបីម៉ោង។ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានសម្ដែងការរំលែកទុក្ខរបស់គាត់ទៅដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ហើយការស៊ើបអង្កេតមួយបានចាប់ផ្តើមពីមូលហេតុនៃអគ្គិភ័យនេះដែលនឹងត្រូវត្រួតពិនិត្យដោយក្រសួងមហាផ្ទៃ និងក្រសួងអប់រំ៕

turkey-30-11-16