បុរស២នាក់រងរបួសធ្ងន់ក្រោយពីមានការវាយប្រហារនៅ Baillieston

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៦

ការវាយប្រហារមួយបានកើតឡើងនៅភាគខាងជើងទីក្រុង Glasgow បណ្តាលឲ្យបុរស២នាក់រងរបួសជាទម្ងន់។ ជនរងគ្រោះទាំង២នាក់ ដែលម្នាក់មានអាយុ៧១ឆ្នាំ និងម្នាក់ទៀតមានអាយុ៤៥ឆ្នាំ។ ការវាយប្រហារនេះបានកើតឡើងនៅទីតាំង Loancroft Place ដែលស្ថិតនៅក្នុងតំបន់ Baillieston។ ក្រោយពីមានការវាយប្រហារ ប៉ូលិសបានទៅដល់កន្លែងកើតហេតុកាលពីថ្ងៃត្រង់ថ្ងៃសុក្រសប្តាហ៍មុន។ ជនរងគ្រោះត្រូវគេដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីពេទ្យ Glasgow Royal Infirmary។ ប៉ូលីសបានឲ្យដឹងថាពួកគាត់បានបន្តការសាកសួរព័ត៌មានពីការវាយប្រហារនេះ៕

glasgow-05-12-16