វេជ្ជបណ្ឌិតជនជាតិរុស្ស៊ី​២នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធមកលើមន្ទីរពេទ្យក្នុងទីក្រុងអាល្លេប៉ូ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៦

អ្នកជំនាញផ្នែកវេជ្ជសាស្រ្តជនជាតិរុស្ស៊ី២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់នៅពេលដែលពួកសកម្មប្រយុទ្ធបើកការវាយប្រហារដោយបាញ់គ្រាប់ផ្លោងមកលើមន្ទីរពេទ្យយោធាចល័តមួយកន្លែងនៅក្នុងទីក្រុងអាល្លេប៉ូ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិប្រទេសរុស្ស៊ី។ ប្រភពដដែលបន្តថាវេជ្ជបណ្ឌិតជនជាតិរុស្ស៊ីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរថាអ្នកស្រុករស់នៅក្នុងតំបន់មួយចំនួនដែលចូលរួមការណាត់ជួបរបស់គ្រូពេទ្យក៏រងរបួសក្នុងអំឡុងការវាយប្រហារបាញ់គ្រាប់ផ្លោងនេះផងដែរ៕

allepo-06-12-16